Untitled 1

ឃាត់​បុរស​ម្នាក់​ប្រើ​ហិង្សា​វាយ​មនុស្ស​និង​ម៉ូតូ​

    ភ្នំពេញ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​នឹង​ដៃ​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​យក​ដុំថ្ម​វាយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អា​ធ្រា​ត្រ​យប់​ថ្ងៃទី​២៣​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រត់​រួច​៣​នាក់ ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ឆាយ វុត្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខ្មែរ​របួស​មាត់ និង​កញ្ចឹងក​(​ស្រាល​)​និង​ជនរងគ្រោះ​ទី​២- ឈ្មោះ ថៃ ប៊ុន​ធិ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ខ្មែរ​ខូចខាត​កុង​ទ័​រ និង​ចង្កៀង​ម៉ូតូ​។​

     ចំណែក​ជនបង្ក​ឈ្មោះ នាង ភា​ជ​វិ​រ​: ភេទ​ប្រុស អាយុ​២១​ឆ្នាំ ខ្មែរ (​ឃាត់ខ្លួន​)​និង និង​បក្សពួក​ចំនួន​៣​នាក់​(​គេចខ្លួនបាត់​)​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ជិ​:​ម៉ូតូ​ចេញពី​ផ្ទះជួល ទៅ​ហូប​បបរ​នៅ​ខាងក្រៅ ហើយ​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ អង្គុយ​ផឹកស្រា​បៀរ​នៅមុខ​ផ្ទះ ហើយ​ស្រែក​ដាក់​ជនរងគ្រោះ ជនរងគ្រោះ​ឈប់​ម៉ូតូ​សួរ​មានការ​អី ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ និង​យក​ដុំថ្ម​វាយ​ម៉ូតូ​របស់​ជនរងគ្រោះ​ទី​២​។​

   បច្ចុប្បន្ន​ករណី​ខាងលើ អធិការដ្ឋាន​បាន​កសាង​សំណុំរឿង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់