ឆាប់យកវាចេញពីដៃក្មេងជាបន្ទាន់! អ្នកវិទ្យាសាស្រ្តព្រមានថា វាបង្កគ្រោះថ្នាក់នឹកស្មានមិនដល់

អ្នកវិទ្យាសាស្រ្តបច្ចុប្បន្នព្រមានកុំឱ្យកូនៗលេងតុក្កតាកូនទាច្របាច់លេង ដែលក្មេងយកទៅលេងពេលងូតទឹក ខណៈដែលវាគឺជាទីជម្រករបស់បាក់តេរីកខ្វក់ដ៏ធំបំផុត។

អ្នកស្រាវជ្រាវស្វីស និងអាមេរិកបានរកឃើញមីក្រុបនៅខាងក្នុងកូនទាទាំងនោះ និងនិយាយថាសារធាតុកខ្វក់រាវៗចេញពីទានោះនៅពេលច្របាច់វាលេង "គឺពោរពេញទៅដោយមេរោគបង្កជំងឺគ្រោះថ្នាក់"។

បាក់តេរីដែលគេរកឃើញរួមមាន Legionella និង Pseudomonas aeruginosa គឺជាបាក់តេរីប្រភេទធ្ងន់ធ្ងរនាំឱ្យកូនដេកពេទ្យបាន។

ការរកឃើញនេះសិក្សាដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាទឹកសាបសហព័ន្ធស្វីស សាកលវិទ្យាល័យ ETH Zurich និងសាកលវិទ្យាល័យ Illinois ក្នុងទស្សនាវដ្ដី Biofilms And Microbiomes កាលពីថ្ងៃ អង្គារ ទី២៧ មីនា៕

adverise with khmeread