ក្មេងជំទង់ម្នាក់ស្ទើរតែពិការភ្នែកដោយសារថ្នាំពេទ្យព្យាបាលមុន ប៉ុន្ដែមុខនាងជាសះស្បើយដោយសាររបស់មួយរកបានក្នុងផ្ទះបាយទៅវិញ

យុវតីវ័យក្មេងម្នាក់បានប្តេជ្ញាថានឹងធ្វើមុនលើមុខរបស់នាងជាសះស្បើយ បន្ទាប់ពីថ្នាំព្យាបាលស្បែករបស់នាងប៊ិះនឹងធ្វើឱ្យពិការភ្នែក។

នាង Emma O'Mahoney វ័យ ១៩ ឆ្នាំមកពីទីក្រុង Bloomington រដ្ឋ Indiana រៀនពីរបៀបបំបាត់ស្នាមជាំរបស់នាង បន្ទាប់ពីការព្យាបាលដោយថ្នាំវេជ្ជសាស្រ្តស្ទើរតែឱ្យនាងពិការទៅហើយ ពេលនាងប្រើវាទើបតែបាន ២-៣ ម៉ោង។

សិស្សមានមុនខ្ទុះតាំងពីអាយុ ១២ ឆ្នាំ និងចាប់ផ្ដើមលាបម្សៅដើម្បីបិទបាំងវាពីមិត្តរួមថ្នាក់ ដែលចូលចម្អកនាង។

ដោយសារតែការបិទបាំងនោះ Emma ក៏ស្រាវជ្រាវិធីសាស្ត្រធម្មជាតិនៅផ្ទះដើម្បីឱ្យស្បែករបស់នាងស្អាតឡើងវិញនៅលើអនឡាញ ហើយក៏ព្យាយាមយកខ្ទឹមសឆៅលាបលើមុខដើម្បីកម្ចាត់ស្នាមជាំនោះ។

នៅពេលនោះនាងអាយុ ១៧ ឆ្នាំ ហើយបានប្រើថ្នាំវេជ្ជសាស្រ្តបីប្រភេទ ដែលមួយប្រភេទ គឺ Doxycycline ដែលធ្វើឱ្យនាងខ្សោយភ្នែកខ្លាំង និងមិនអាចបើកបរ ឬមើលអក្សរ សូម្បីតែដើរក៏មិនត្រង់ផ្លូវ។

ថ្នាំនោះធ្វើឱ្យនាងលើសសម្ពាធឈាម ដែលរោគសញ្ញាវារួមមានខ្សោយភ្នែក គឺជាផលប៉ះពាល់នៃថ្នាំ Doxycycline។

ហើយបច្ចុប្បន្ននាង គឺមិនមានភ្នែកមើលច្បាស់ទេ ហើយមិនអាចមើលអ្វីដែលមានពន្លឺខ្សោយបានឡើយ។

ដោយសារជួបក្ដីវេទនាពេក នាង Emma បានប្រើវិធីសាស្រ្តធម្មជាតិ ដោយការប្រើខ្ទឹមសឆៅលាបលើមុខ ហើយវាពិតជាធ្វើឱ្យនាងជាសះស្បើយពីមុនខ្ទុះទាំងនោះមែន។ ហើយនាងក៏បានផុសលើបណ្ដាញសង្គម Instagram របស់នាងពីប្រសិទ្ធភាពរបស់វា និងប្រាប់កុំឱ្យប្រើថ្នាំផ្ដេសផ្ដាស ប្រយ័ត្នមានភ្នែកមីញ៉ូបដូចនាង៕

adverise with khmeread