អស្ចារ្យមែនៗ! វិធីសាស្ត្រមួយនេះ ជួយរក្សាបង្គាឱ្យនៅស្រស់ជានិច្ចបានដល់ទៅ ១ ឆ្នាំ

បង្គាជាអាហារសមុទ្រដ៏ពេញនិយមមួយនៅលើពិភពលោក។ ហើយប្រសិនបើយើងរក្សាវាឱ្យនៅស្រស់ រួចយកទៅធ្វើម្ហូប វាពិតជាមានរសជាតិឆ្ងាញ់ពិសាណាស់។

ប៉ុន្តែសំណួរថ្ងៃនេះគឺថាតើធ្វើដូចម្តេចរក្សាបង្គាឱ្យស្រស់បានយូរ? អនុវត្តតាមវិធីខាងក្រោម បង្គាមិនត្រឹមស្រស់បានយូរទេ តែយូរដល់ថ្នាក់សឹងមិនគួរឱ្យជឿ គឺយូរបានរយៈពេល ១ ឆ្នាំឯណោះ។

១. លាងបង្គារឱ្យស្អាតសិន
២. ច្រកបង្គារចូលដបទឹកសុទ្ធប្លាស្ទិក (ច្រកកុំឱ្យណែនពេក)
៣. ចាក់ទឹកចូលឱ្យពេញ រួចក្លាសេក្នុងទឹកកកឱ្យជាប់លាប់ជាការស្រេច។

អនុវត្តតាមវិធីបែបនេះឱ្យបានជាប់លាប់ បង្គារបស់លោកអ្នកនឹងស្រស់ជានិច្ច មិនបារម្ភថាវានឹងខូចរសជាតិនោះឡើយ៕

adverise with khmeread
Loading ad ...