បុរសៗ មុននឹងទិញថ្នាំសម្រើប Viagra ត្រូវដឹងរឿងទាំងអស់នេះសិន

អ្នកជំនាញសុខភាពជឿថា បុរសជាច្រើននឹងរកជំនួយសម្រាប់លិង្គងាប់ ដែលវាប៉ះពាល់ដល់មនុស្សវ័យកណ្ដាល ៤,៣ លាននាក់នៅប្រទេសអង់គ្លេស។

មិនថាថ្នាំណាទេ ប្រភេទថ្នាំសម្រើបទាំងអស់រួមទាំងថ្នាំ Viagra អាចបង្កឱ្យមានផលប៉ះពាល់ជាច្រើន ហើយមិនគួរលេបវាទេ។

តើបុរសពិចារណាយ៉ាងណា មុនពេលទិញ និងសាកល្បងថ្នាំសម្រើប?

* នរណាដែលអាចលេបវាបាន?
ថ្នាំសម្រើប គឺប្រើតែលើបុរសណា ដែលអសមត្ថភាពប៉ុណ្ណោះ។

ហើយបុរសអាយុក្រោម ១៨ ឆ្នាំ គឺមិនអាចប្រើប្រាស់បានទេ បើទោះជាស្ដ្រីអាចទិញវាជូនដៃគូរបស់ពួកគេក៏ដោយ។

ហើយមិនមានហាងថ្នាំណាលក់ឱ្យបុរស ដែលមិនទាន់ដល់ពេលអាចរួមភេទបាននោះដែរ។ ក្នុងនោះរួមមានអ្នកមានជំងឺបេះដូងធ្ងន់ធ្ងរ និងមានបញ្ហាសរសៃឈាមផងដែរ។

ហើយសម្រាប់អ្នកមានដង្ហើមខ្លី ឬឈឺដើមទ្រូងនៅពេលធ្វើលំហាត់ប្រាណតិចតួច ដូចជាឡើងកាំជណ្ដើរបានតែពីរកាំក៏ហត់ ក៏មិនអាចលេបថ្នាំសម្រើបដែរ។

នៅមានផលប៉ះពាល់មួយចំនួននៃអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោម ១០ គឺមានប្រតិកម្មដូចជា៖
១. ឈឺក្បាល
២. វិលមុខ
៣. ព្រិលភ្នែក
៤. ក្ដៅរោលរាល
៥. តឹងច្រមុះ
៦. ចង់ក្អួត
៧. ឈឺដើមទ្រូង
៨. ភ្លាមៗស្រាប់តែងងឹតភ្នែក
៩. ប្រតិកម្មអាឡែហ្ស៊ីដូចជា ពិបាកដកដង្ហើម ថប់ដង្ហើម ហើមមាត់...
១០. និងប្រកាច់៕ ប្រភព៖BBC

adverise with khmeread
Loading ad ...