ទិដ្ឋភាពមិនគួរឱ្យជឿ នាវាមុជទឹកប្រយុទ្ធលឿនដូចព្យុះរបស់អាមេរិក បុកទម្លុះផ្ទាំងទឹកកកក្រាស់ៗនៅមហាសមុទ្រអាកទិក ផុយៗ

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យស្ញប់ស្ញែងមួយ ដែលនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកបានបំបែកផ្ទាំងទឹកកកដ៏ក្រាស់ឡើងមកកាន់ផ្ទៃខាងលើក្នុងមហាសមុទ្រអាកទិក​ អំឡុងវគ្គហ្វឹកហាត់មួយ។

កងនាវាមុជទឹក USS Hartford គឺជានាវាមួយក្នុងនាវាមុជទឹកចំនួនពីរដែលបានចូលខ្លួននៅក្នុងវគ្គហ្វឹកហាត់ក្នុងតំបន់ទឹកកកពីរដងក្នុងមួយឆ្នាំ ដែលជាការហ្វឹកហាត់រយៈពេល ៥សប្តាហ៍ដើម្បីវាយតម្លៃការត្រៀមប្រតិបត្តិការនៅតំបន់អាក់ទិក។ ផ្ទាំងទឹកកក ដែលពួកគេបានប៉ុនប៉ងបំបែកមកផ្ទៃខាងលើ ត្រូវបានគេរាយការណ៍ថាមានកម្រាស់ ៤០សង់ទីមែត្រ។ នេះបើយោងតាមវេបសាយ Ice Age Now ។

វីដេអូនេះត្រូវបានផ្តិតកាលពីថ្ងៃពុធសប្តាហ៍មុន ដែលផ្តិតពីទិដ្ឋភាពរបស់នាវាមុជទឹកល្បឿនលឿននេះ បានឆ្លងកាត់ក្រោមផ្ទាំងទឹកកកក្រាស់នៅឈូងសមុទ្រ Beaufort តំបន់ភាគខាងជើងរដ្ឋអាឡាស្កា ហើយបន្ទាប់មកបានបំបុកងើបមកផ្ទៃខាងលើ មុននឹងស្វែងរកកន្លែងសំចត៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab