adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​

       ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៣.០២.២០១៦​នៅ​ចំនុច​ផ្ទះ​លេខ​១​អឺ​០c​ផ្លូវ​លេខ​៨៦​ភូមិ​១០​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ពីបទ​ប៉ុនប៉ង​លួច​។​

     ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​សុខ ជា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រើស​អេតចាយ មាន​ទីលំនៅ​មិន​ពិតប្រាកដ ពីបទ ប៉ុនប៉ង​លួច ទ្រព្យសម្បត្តិ  នៅ​ចំនុច​ផ្ទះ​លេខ​១​អឺ​០c​ផ្លូវ​លេខ​៨៦​ភូមិ​១០​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។ វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​មាន  ដង្កាប់​ចំនួន​២.​ទួ​ឡឺ​វី​ស​ចំនួន​១.​កូនកាំបិត​០១​។​

     ចំណែក ជនរងគ្រោះ​ឈ្មោះ  មឿ​ន​ណា គ្រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​ផ្ទះ​លេខ​១​អឺ​០c​ផ្លូវ​លេខ​៨៦​ភូមិ​១០​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

     ប​ច្ច​ប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់