ភ្លេចដកឌុយចេញ ទុកកុំព្យូទ័រ Apple សាកថ្មចោលនៅការិយាល័យ ផ្ទុះឆេះម៉ត់នៅអង់គ្លេស

កុំព្យូទ័រយួរដៃ Apple មួយគ្រឿងបានផ្ទុះឆេះ ពេលសាកចោលពេញមួយយប់ក្នុងការិយាល័យមួយកន្លែងក្នុងទីក្រុង Letchworth ប្រទេសអង់គ្លេស។

វាត្រូវបានឆេះ បន្ទាប់ពីសាកថ្មចោលពេញមួយយប់ ហើយគ្មាននរណាម្នាក់នៅក្នុងការិយាល័យនោះទេ ប៉ុន្ដែកាមេរ៉ាសុវត្ថិភាពចាប់បានសកម្មភាពក្នុងនោះទាំងអស់។

ម្ចាស់កុំព្យូទ័របានមើលកាមេរ៉ាសុវត្ថិភាពក្នុងទូរស័ព្ទដៃរបស់គាត់ ហើយមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញកុំព្យូទ័ររបស់ខ្លួនកំពុងឆាបឆេះ។ គាត់បានទៅការិយាល័យរបស់គាត់យ៉ាងលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទៅព្យាយាមពន្លត់អគ្គិភ័យ។

តែគ្មានផ្លូវណាអាចស្រោចស្រង់បានឡើយ ដើម្បីបញ្ឈប់វាកុំឱ្យឆេះរីករាលដាល។ ដោយគ្មានជម្រើសគាត់ក៏សម្រេចតេទៅលេខក្រុមសង្គ្រោះបន្ទាន់ ហើយពួកគេបានប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្ដែភ្លើងឆាបឆេះសាហាវពេក។

មូលហេតុនៃការផ្ទុះឆេះនេះ គឺដោយសារតែបញ្ហារបស់ថ្មកុំព្យូទ័រនោះ។ ហើយម្ចាស់កុំព្យូទ័របានសម្ដែងក្តីរន្ធត់ថា "ប្រសិនបើខ្ញុំនៅអង្គុយពីមុខកុំព្យូទ័រនៅថ្ងៃនោះ ប្រហែលមុខរបស់ខ្ញុំខ្ទេចខ្ទី ឬស្លាប់បាត់ហើយ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab