រថយន្តបើកបុកម៉ូតូស្លាប់ម្នាក់, របួសធ្ងន់ម្នាក់នៅផ្លូវ​ជាតិ​លេខ៦

​កណ្តាល​ ៖​ មានករណីរថយន្តបើកបុកម៉ូតូស្លាប់ម្នាក់,របួសធ្ងន់ម្នាក់ កាលពី​ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ៦ចន្លោះ​គីឡូម៉ែត្រ លេខ៣៤-៣៥ ​ចំណុច​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជន​រងគ្រោះ​ឈ្មោះ ឈួន វី ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1GU-0119 ស៊េរី​ឆ្នាំ២០១៨ (ពាក់មួក​សុវត្ថិភាព)។

​រីឯ​អ្នក​រួមដំណើរ​ជាមួយ​ឈ្មោះ ប៉ុក ខន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (ពាក់ មួកសុវត្ថិភាព)​។

​ចំណែកឯ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ (គេចខ្លួនបាត់) បើកបរ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយពណ៌​ស ពាក់​ស្លាកលេខ បន្ទាយមានជ័យ ​1A-0591។

​ប៉ូលិសបន្តថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង បើកបរ​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង​បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ប្រុងប្រយ័ត្ន​ជែង​ពេញ​ផ្លូវ​។

​លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​បាត់តែម្តង។

​បច្ចុប្បន្នយានយន្តទាំង២រក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូលដោះស្រាយនៅពេលក្រោយ​​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab