ឃាត់កម្មកររោងចក្រធបហ្វមម្នាក់លួចខ្សែភ្លើងក្នុងរោងចក្រ

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌឫស្សីកែវនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩ព្រឹក​បានបង្រ្កាបករណីលួចខ្សែភ្លើងក្នុងរោងចក្រ​ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច នៅចំណុចក្នុងរោងចក្រកាត់សំលៀកបំពាក់ធបហ្វម ផ្លូវបេតុង ក្រុម០៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​ប៉ូលិសនិយាយថា​ តំណាងរោងចក្រ (ប្រធានរដ្ឋបាល) ឈ្មោះ ចាន់ វាសនា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៧៣ ផ្លូវលេខ០១ ភូមិព្រៃធិ៍សាក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបាន ដាក់ពាក្យបណ្តឹងភ្លាម ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ឫស្សីកែវបានបើកការស្រាវជ្រាវកំណត់បាននៅអត្តសញ្ញាណជនសង្ស័យ។

​លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក សមត្ថកិច្ចឃាត់បានជនសង្ស័យនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុម០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
ជនសង្ស័យឈ្មោះ រុន អេ ហៅរុន ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មុខរបរកម្មកររោងចក្រធបហ្វម។ សម្ភារៈដកហូតរួមមាន ខ្សែភ្លើងចំនួន ៥កេស។

​បច្ចុប្បន្នប៉ូលិសផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍បានសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab