យានអវកាសចិន ទម្ងន់ ៨,៥ តោន នឹងធ្លាក់មកផែនដីនៅសៅរ៍អាទិត្យនេះហើយ, មានតែរុស្ស៊ី កាណាដា និងអឺរ៉ុបខាងជើងប៉ុណ្ណោះ

ស្ថានីយ៍អវកាស Tiangong 1 របស់ចិន រំពឹងធ្លាក់ចូលក្នុងបរិយាកាសផែនដីវិញនៅចុងសប្ដាហ៍នេះហើយ។ នេះបើតាមកាសែត Daily Mail។  វាបង្កហានិភ័យតិចតួចបំផុតដល់មនុស្សនិងផ្ទះសម្បែងនៅលើដី ដោយសារតែស្ថានីយ៍ទំហំប៉ុនឡានក្រុងទម្ងន់ ៨,៥ តោននេះ ភាគច្រើននឹងដុតឆេះពេលចូលផ្ទៃមេឃ ប៉ុន្តែទីភ្នាក់ងារអវកាសនានាមិនដឹងច្បាស់ថាពេលណាឬកន្លែងណាវានឹងធ្លាក់ចំនោះទេ។

ទីភ្នាក់ងារអវកាសអឺរ៉ុបព្យាករណ៍ថាស្ថានីយ៍នេះនឹងធ្លាក់ចូលក្នុងបរិយាកាសផែនដីវិញនៅចន្លោះព្រឹកថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះ ដែលជាការប៉ាន់ប្រមាណមួយគេហៅថា "ងាយប្រែប្រួលខ្ពស់" ដោយសារពេលហោះកៀកស្រទាប់បរិយាកាស វាប៉ះពាល់ដល់ល្បឿននៃវត្ថុដែលធ្លាក់ចូលក្នុងផែនដី។

ការប៉ាន់ប្រមាណចុងក្រោយបង្អស់របស់ទីភ្នាក់ងារអវកាសចិនបានដាក់កាលបរិច្ឆេទចូលផែនដីវិញនៅចន្លោះថ្ងៃសៅរ៍និងថ្ងៃពុធ។

ក្រុមអ្នកជំនាញអវកាសនៅលោកខាងលិចនិយាយថា ពួកគេជឿជាក់ថាចិនបានបាត់បង់ការគ្រប់គ្រងស្ថានីយ៍នេះទៅហើយ។ អ្នកឯកទេសខាងមន្ទីរពិសោធន៍អវកាសអន្តរជាតិចិន លោក Zhu Zongpeng បានបដិសេធថា ស្ថានីយ៍ Tiangong មិនទាន់បាត់បង់ការគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់អំពីអ្វីដែលចិនកំពុងធ្វើដើម្បីនាំផ្លូវវាចូលបរិយាកាសវិញទេ។

ដោយផ្អែកលើគន្លងរបស់ស្ថានីយ៍ Tiangong 1 វានឹងមកដល់ភពផែនដីនៅចន្លោះរយៈទទឹងខាងជើងនៅកម្រិត ៤២,៧ ដឺក្រេ និងរយៈទទឹងខាងត្បូងនៅកម្រិត ៤២,៧ ដឺក្រេ ឬនៅកន្លែងណាមួយនៃសហរដ្ឋអាមេរិក ចិន អាហ្វ្រិក អឺរ៉ុបភាគខាងត្បូង អូស្ត្រាលី និងអាមេរិកខាងត្បូង។ ប្រទេសដែលមិនអាចជួបផលប៉ះពាល់សោះ គឺ រុស្ស៊ី កាណាដា និងអឺរ៉ុបខាងជើង។

ផ្អែកតាមទំហំរបស់វា បំណែកយានអវកាសនេះត្រឹម ១០ ភាគរយប៉ុណ្ណោះ នឹងអាចនៅសេសសល់ ក្រោយពីឆាបឆេះនៅពេលវាចូលបរិយាកាសផែនដី ហើយសមាសធាតុធ្ងន់របស់វាទើបអាចនៅសល់បាន ដូចជា ម៉ាស៊ីន ជាដើម។ ឱកាសដែលវាបុកចំមនុស្សនៅលើផែនដីគឺតិចជាងម្នាក់ក្នុងចំណោម មនុស្សមួយលានលាននាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab