រូបថតដ៏មានឥទ្ធិពល! នាំកូនមកអង្គុយប្រឡងចូលសាកលវិទ្យាល័យកំពុងឆក់យកបេះដូងប្រជាជនអាហ្វហ្គានីស្ថាន

កសិករឈ្មោះ Jahantab Ahmadi បានអង្គុយផ្ទាល់ដី ដែលមានកូនកំពុងសម្រាកនៅលើភ្លៅរបស់នាង ខណៈដែលនាងកំពុងផ្តោតទៅលើការប្រឡងចូលសាកលវិទ្យាល័យ ដោយនាងសង្ឃឹមថានឹងអាចជួយបំពេញនូវក្តីសុបិនរបស់ខ្លួន។

រូបថតដ៏មានឥទ្ធិពលមួយនេះ ដែលត្រូវបានផ្តិតដោយសាស្រ្តាចារ្យមួយរូបនៅឯសាកលវិទ្យាល័យ Nasir Khusraw ស្ថិតក្នុងតំបន់ភូមិភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន ទទួលបាននូវភាពល្បីល្បាញជាខ្លាំង បន្ទាប់ពីវាបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសមួយ ដែលស្រ្តីភាគច្រើនមិនចេះអក្សរ និងត្រូវបានគេចាត់ទុកជាពលរដ្ឋវណ្ណៈទីពីរ។

រូបភាពមួយសន្លឹកនេះ បានបង្កឱ្យមានការកោតសរសើរយ៉ាងខ្លាំង ហើយក៏មានការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរដើម្បីជួយដល់ម្តាយកូនបី វ័យ ២៥ឆ្នាំរូបនេះ។

Ahmadi ដែលមកពីភូមិកសិកម្មដាច់ស្រយាលមួយក្នុងខេត្ត Daikundi ដែលជាកន្លែងប្រកបមុខរបរដាំស្រូវសាលី ពោត និងដំឡូងដែលទទួលបានកម្រៃទាបបំផុត បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងទីក្រុងកាប៊ុលថា "ខ្ញុំមិនចង់បោះបង់ការសិក្សារបស់ខ្ញុំឡើយ។ ខ្ញុំចង់ធ្វើការក្រៅផ្ទះ។ ខ្ញុំចង់ក្លាយទៅជាគ្រូពេទ្យមួយរូប ដែលជាមនុស្សម្នាក់បម្រើស្រ្តីនៅក្នុងសហគមន៍របស់ខ្ញុំ ឬសង្គមមួយនេះ"។

Ahmadi បានជាប់ការធ្វើតេស្តប្រឡងមួយនេះ បន្ទាប់ពីធ្វើដំណើរដ៏លំបាកដើម្បីទៅដល់ទីរួមខេត្តនីលី ពីរម៉ោងតាមរយៈថ្មើរជើងឆ្លងកាត់ភ្នំ និងប្រាំបួនម៉ោងតាមមធ្យោបាយដឹកជញ្ជូនសាធារណៈនៅលើកំណាត់ផ្លូវកៅស៊ូ។

យុទ្ធនាការអនឡាញមួយឈ្មោះ GoFundMe ដែលបានដំណើរការដោយសមាគមយុវជនអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ការបង់ប្រាក់សម្រាប់ថ្លៃសិក្សាក្នុងសាកលវិទ្យាល័យរបស់នាង បានកើនជាបន្តបន្ទាន់ច្រើនជាង ១៤.០០០ដុល្លារ ជាទឹកប្រាក់ដ៏ច្រើនមួយសម្រាប់ប្រទេសក្រីក្រមួយនេះ ដែលប្រជាជន ៣៩ ភាគរយរស់នៅក្រោមភាពក្រីក្រ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab