យើងសាកថ្មទូរស័ព្ទខុសបច្ចេកទេស ៦ ចំណុចស្ទើររាល់ថ្ងៃដោយមិនដឹងខ្លួន ជាហេតុធ្វើឱ្យថ្មឆាប់ខូច ឬស៊យខ្លាំងដល់ថ្នាក់ផ្ទុះថ្មក៏មាន

ទូរស័ព្ទសព្វថ្ងៃប្រៀបបីដូចជាអាយុជីវិតរបស់មនុស្សយ៉ាងអ៊ីចឹង គឺរស់នៅដោយគ្មានវាមួយវិនាទីមិនបាននោះឡើយ។ ប៉ុន្តែបើនិយាយពីរឿងសាកថ្ម និងថែទាំថ្មវិញ គឺយើងមិនបានយកចិត្តទុកដាក់ពីវាទេ ដោយសាកភ្លើងវាខុសបច្ចេកទេសស្ទើររាល់ថ្ងៃអត់ដឹងខ្លួន។ 

អនុវត្តការសាកថ្មតាមវិធីខាងក្រោម ដើម្បីរក្សាអាយុកាលថ្ម និង កុំឱ្យវាឆាប់ខូច ឬផ្ទុះឆេះដោយប្រការណាមួយ។ 

១. កុំទុកឱ្យថ្មអស់រហូតដល់ ០% ទើបយកទៅសាក វាជារឿងមិនល្អឡើយ។ វានឹងធ្វើឱ្យថ្មខូច ៥០% ភ្លាមៗ បើសាកវារបៀបនេះតែក្នុងរយៈពេល ១ សប្តាហ៍នោះ។ 

២. កុំសាកថ្មរហូតពេញ ១០០% វាឆាប់ធ្វើឱ្យថ្មថយចុះអាយុកាលប្រើមិនបានយូរទេ។ សាកពេញត្រឹម ៩០ ភាគរយដោះខ្សែសាកចេញ ទើបជួយអាយុកាលថ្មប្រើបានយូរ។ 

៣. ជាទូទៅ ថ្មស្រករហូតដល់ពណ៌ក្រហម ទើបយើងយកទូរស័ព្ទទៅសាក។ វាមិនល្អនោះឡើយសម្រាប់អាយុកាលថ្ម។ ថ្មសល់ត្រឹម ៤០% យកទៅសាកទើបជួយរក្សាអាយុរបស់វា។

៤. កុំសាកថ្មចោលរាល់យប់ ធ្វើដូច្នេះគឺដូចបំផ្លាញថ្មយ៉ាងអ៊ីចឹង។ គួរសាកពេញមួយយប់ត្រឹមម្តងក្នុងមួយខែបានហើយ។ 

៥. ជាទូទៅ ពេលសាកថ្មពេញ វានឹងផ្តាច់ភ្លើងចេញដោយស្វ័យប្រវត្តិ និងមិនបណ្តាលឱ្យខូចថ្មទេ ប៉ុន្តែយកល្អដកខ្សែសាកចេញទៅ ព្រោះសាកពេញៗពេក ជាមូលហេតុធ្វើឱ្យថ្មថយអាយុកាលរបស់វា។ 

៦. ជាធម្មតា ពេលសាកថ្មទូរស័ព្ទ គួរស្ទាបមើលថាតើទូរស័ព្ទក្តៅខ្លាំងឬអត់ បើក្តៅ គួរដកខ្សែសាកចេញ ជៀសវាងផ្ទុះឆេះដោយប្រការណាមួយ។ នេះអាចបណ្តាលមកពីឆ្នាំងសាកមានបញ្ហា ឬ មកពីបើកកម្មវិធីធំៗឱ្យដំណើរការច្រើនពេក។ ហើយក៏កុំទុកទូរស័ព្ទចំពន្លឺថ្ងៃយូរដែរ ព្រោះវាអាចបណ្តាលឱ្យខូចថ្ម ឬ ផ្ទុះឆេះថ្មទូរស័ព្ទដោយចៃដន្យ៕ 

adverise with khmeread
Loading ad ...