adverise with khmeread Index1

រទេះ​ភ្លើ​ង​បើក​បុក​ឡាន​ឆ្លងកាត់​ក្រឡាប់​

     ព្រះសីហនុ​៖ រទេះភ្លើង​បាន​បើករថយន្ត​បើក​ឆ្លងកាត់​បណ្តា​ល្យ​ក្រឡាប់​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅលើ​ដងផ្លូវ​ដែក​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​២១៩.២២០​ស្ថិតក្នុង​ភូមិ​វាល មាស​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តែ​សំណាងល្អ​មិនមាន​អ្នក​គ្រោះថ្នាក់​របួស​ឬ​ស្លាប់​នោះទេ​។​

     ប៉ូលិស​និយាយថា​. គ្រោះថ្នាក់​នេះ​បង្ក ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក ទី​តាន់ ចំនុះ​២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ​3A-0042 ជា​រថយន្ត​ដឹក​ដី​អ្នកបើកបរ​គេចបាត់ មាន​ទិសដៅ​ពី​លិចទៅ​កើត ។​

    លុះ​រថយន្ត​ដឹក​ដី​បើក​មកដល់​លើផ្លូវ​រថភ្លើង​ក៏​រលត់ ម៉ាស៊ីន ត្រូវ​រថភ្លើង​បើក​មក​ក្នុងទិសដៅ​ពី ភ្នំពេញ​មក ក្រុងព្រះសីហនុ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ដឹក​ដី​ស្ទើរទាំងស្រុង រីឯ​រថភ្លើង​រង​ការ​ខូ​ខាត​ផ្នែក​ធុង​ប្រេង កំពុង​ជួស ជុល​។​

     អ្នកបើកបរ​រថភ្លើង​ឈ្មោះ​សុវណ្ណ​ឌី​ភេទ ប្រុស​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ ករណី​ខាងលើ​មិន​បណ្តាល​ឲ្យ​រងរបួស​ដល់​មនុស្ស​ទេ​៕​

adverise with khmeread

មតិយោបល់