បាត់រថយន្តរកឃើញវិញដោយសារភ្ជាប់ប្រព័ន្ធ GPS

ភ្នំពេញ ៖ ជនសង្ស័យបានធ្វើសកម្មភាពលួចយក រថយន្តមួយគ្រឿងដែលម្ចាស់ចតនៅមុខផ្ទះ តាំងពីខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ខណ្ឌ៧មករា ត្រូវម្ចាស់តាមរកឃើញវិញ ដោយសាររថយន្តភ្ជាប់ GPS កាលពី វេលាម៉ោង១ និង៣០នាទី យប់អធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយផ្សារជិនជូរីក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

​ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ថៃ ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី ជាម្ចាស់រថយន្តម៉ាកកាមរីបាឡែន ពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ 2AQ-4819 បានឱ្យ
ដឹងថា មុនពេលកើតហេតុ គាត់បានចតរថយន្តនៅមុខផ្ទះរួចបានឡើងទៅផ្ទះ មិនទាន់បានកន្លះម៉ោងផង ស្រាប់តែគាត់ឮ សំឡេងរថយន្តរបស់គាត់ត្រូវបានបញ្ឆេះ។ គាត់ក៏មកមើលស្រាប់តែបាត់រថយន្តពីមុខផ្ទះបាត់ទៅហើយ​។

​ថៃ ចាន់ថនបន្ដថា ក្រោយពីដឹងថាបាត់ រថយន្តគាត់ទាក់ទងសមត្ថកិច្ចឱ្យជួយរកដោយសាររថយន្តភ្ជាប់ GPSផង គាត់ក៏បានបើកទូរស័ព្ទមើល ឃើញរថយន្តរបស់គាត់មានគេកំពុងបើក តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត រួចជិះម៉ូតូតាមពីក្រោយរហូតមកដល់បុរីកីឡាក៏បាត់ដាន​។ គាត់បានដើររកមើល ក៏ឃើញរថយន្តចោរយកមកប្លុងចោល នៅចំណុចផ្ទះល្វែងបុរីកីឡាអាគារទី៨។ ចំណែកជនសង្ស័យដោយដឹងខ្លួនមុន បានរត់បាត់​។

​ក្រោយកើតហេតុ រថយន្តរងគ្រោះត្រូវ សមត្ថកិច្ចយកនាំយករថយន្ត ទៅប៉ុស្តិ៍កាកាប១ ដើម្បីឱ្យម្ចាស់រថយន្តយកឯកសារមកផ្ទៀងផ្ទាត់ រួចប្រគល់ឱ្យម្ចាស់វិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab