ជនសង្ស័យភេទទី៣ ចំនួន៣នាក់ ត្រូវសមត្ថកិច្ច វ៉ៃខ្នោះ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទក្នុងរថយន្ត

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ បានធ្វើការឃាត់​ខ្លួនក្រុមជនសង្ស័យ​៣នាក់ ដែលជាភេទ​ទី​បី​ បន្ទាប់ពី​ ក្រុមជនសង្ស័យ​ទាំង​នេះ បាន​ធ្វើ​សកម្មភាព​ លួចយកទូរស័ព្ទពី
​បុរស​ម្នាក់​ដែល​ ស្រវឹង​ដេក​ក្នុងរថយន្តនៅវេលាម៉ោង​​២ និង១០នាទី​រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៨​ នៅចំណុច​ផ្លូវ​១៨៣​ កែង​ផ្លូវ​ ម៉ៅសេទុង​ សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​។

​​សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង៣នាក់ខាងលើ ​ដែល​ឃាត់ខ្លួន​បាន​ទី១-ឈ្មោះ​ សុខ​ ការ​ ភេទ​ទីបី​ អាយុ​២៣ឆ្នាំ​ ​មុខរបរ ជាង​អ៊ុតសក់​​ស្នាក់នៅ​ គីឡូ​ម៉ែត្រ​លេខ​៦​ ​ខណ្ឌ​ឬស្សីកែវ​,​ ទី២.ឈ្មោះ​ យ៉ា​ ភេទ​ទីបី​ មុខរបប​ ជាង​ អ៊ុតសក់​ ស្នាក់នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ និងទី៣.ឈ្មោះ​ កេ​ សា​ ភេទ​ទីបី​ អាយុ​២៣ឆ្នាំ​ មុខរបរ ជាង​អ៊ុតសក់​ ស្នាក់នៅ​ សង្កាត់​ជ្រោយ​ចង្វា​រ ខណ្ឌ​ជ្រោយ​ចង្វារ។

​ចំណែកវត្ថុតាងដកហូត​ រួមមាន៖ ម៉ូ​តូ​ម៉ាក​ ZOOMER​ X​ពណខ្មៅ​​ លាយ​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GR-1791 ​មួយគ្រឿង​ជារបស់​ជនសង្ស័យ​ និង​ទូរព្ទ​ម៉ាក​ iPhon​e 6 Plus ពណ៌ទឹក​មាស​ មួយគ្រឿង​ ជារបស់​ជនរងគ្រោះ​។

​សមត្ថកិច្ចបានបន្តថា​​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នេះ​បាន​ គឺ​កម្លាំង​សមត្ថកិច្ច​ ​បាន​ធ្វើ​ការ​ ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​ បទល្មើស​ ​ផ្សេងៗ​ និង​ការពារ​
សុវត្តិ​ភាព​ជូន​ប្រជាពលរដ្ឋ​។ ខណៈមកដល់​ចំណុច​ផ្លូវ​ ៤៣០​ ក្រោយ​ មន្ទីរ​ពេទ្យ​ មិត្ត​ភាព​ខ្មែរសូ​​វៀត​ ​ក៏ស្រាប់តែ​ឃើញ ក្រុម​ជនសង្ស័យ​ដែល​ជាភេទ​បី​​ បានជិះម៉ូតូ​ ម៉ាក​ ZOOMER X ​បាន​មកធ្វើ​សកម្មភាព​ លួក​យក​ទូរស័ព្ទដៃ​របស់​ជនរងគ្រោះ​ម្នាក់​ ដែល​ស្រវឹង​ដេក​នៅ​ក្នុង​ រថយន្ត​លុចស៊ិស​ មួយគ្រឿង​​។

​ដោយ​ឃើញ​ សកម្មភាព​បែបនេះ​ សមត្ថកិច្ច​បានជិះ​ម៉ូតូ​ទៅ​ជិត​ ក៏ស្រាប់តែ​ម្ចាស់​របស់​បាន​ដឹង​ខ្លួន​ រួចហើយ​បានស្រែក​ថាចោរៗ​ ធ្វើ​ឱ្យ​ជនសង្ស័យ​ទាំង​នោះ​ ភ័យ​ បាន​ជិះម៉ូតូ​រត់​គេច​ខ្លួន​ រហូតដល់​ចំណុច​ខាងលើ​ ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ព្រមទាំង​ដកហូត​ ទូរស័ព្ទ​ម៉ាក​ iPhon​e 6 Plus ​មួយ​គ្រឿង​ ជារបស់ជន​រងគ្រោះ​ ​ទើប​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​ធ្វើ​ការ​សាកសួ​រ​ នៅ​ប៉ុស្តិ៍​ទំនប់ទឹក​តែម្តង​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្រុម​ជនសង្ស័យ​ដែល​ជាភេទ​បី​ បាន​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួចយក​ទូរ​ស័ព្ទរបស់​ជនរងគ្រោះ​ដែល​ដេកក្នុងរថយន្ត​ពិតប្រាកដ​មែន​។

​ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​រួចហើយ​ ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​ ឃុំ​បណ្តោះ​អាសន្នសិន​ រង់ចាំ​ជនរងគ្រោះ​ មកដាក់​ពាក្យ​បណ្តឹង​ ទើប​ចាត់ការ​បន្តទៀត​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab