ជិះម៉ូតូឆក់ទូរស័ព្ទបានហើយ ចំផ្លូវចង្អៀតម្ចាស់គេរត់តាមរហូតពលរដ្ឋចាប់បានវ៉ៃជិតងាប់

ភ្នំពេញ ៖ ជនសង័្សយម្នាក់ជិះម៉ូតូបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវជនម្នាក់កំពុងជិះម៉ូតូរ៉ឺម៉កកង់បីបានសម្រេច តែត្រូវបានជនរងគ្រោះលោតចុះរត់តាម ស្រែកចោរៗត្រូវបាន ប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានដេញចាប់បាន វាយទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច​។

​ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតស្តុបទេបផន តាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស កុសល ភេទប្រុស អាយុ២១ឆ្នាំ​មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដាឌ្រីម១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2460។

​ចំណែកជនរងគ្រោះ មានឈ្មោះ កងវិសាល ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់ នៅសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ។

​យោងតាមសម្តីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់ ទើបចប់ម៉ោងបង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ ហើយបានហៅម៉ូតូរ៉ឺម៉កកង់បី ជិះបំណងត្រឡប់ទៅផ្ទះ ក្នុងទិសដៅពីកើតទៅលិច​។

​ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង័្សយម្នាក់ បានជិះម៉ូតូមកពីក្រោយ ហើយបានធ្វើកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនសូវ៉េនភ្លើស ដែលរូបគាត់កំពុងតែនិយាយ បានសម្រេច ហើយព្យាយាមបើករត់គេច​។ តែត្រូវបានរូបគាត់លោតចុះរត់ដេញស្រែកថាចោរៗ ត្រូវបានប្រពលរដ្ឋឃើញហេតុការណ៍នេះ បានដេញតាមនិងចាប់បាន នៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។

​បច្ចុប្បន្ន ជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ១ និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់កាទៅតាម និតិវិធីច្បាប់។ ចំណែក
ទូរស័ព្ទសមត្ថកិច្ចប្រគល់ជូនម្ចាស់រងគ្រោះវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab