ប៉ូលិសខណ្ឌច្បារអំពៅបង្រ្កាបបទល្មើសគ្រឿងញៀន២ករណីឃាត់មនុស្ស៤នាក់

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌច្បារអំពៅបង្រ្កាបបទល្មើសគ្រឿងញៀន២ករណីដោយ​ឃាត់ជនសង្ស័យ៤នាក់ជាបន្តបន្ទា​ប់​ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ។

​ករណីទី១ - នៅថ្ងៃទី​២៩ មីនា ២០១៨ ម៉ោង៨យប់ សមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះហេង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។

​ករណីទី២ - នៅថ្ងៃទី​២៩ មីនា ២០១៨ ម៉ោង៩ និង៣០នាទីយប់ សមត្ថកិច្ច ប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចលើបែ ចិញ្ចឹមត្រីមាត់ទន្លេ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

​ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ ចាំង យ៉ាំងថាន់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិយួន មុខរបរនេសាទត្រី,២-ជនសង្ស័យឈ្មោះត្រឹង យ៊ាំងលិន ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិយួន មុខរបរ កម្មរសំណង់និង៣-ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងធិន ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិយួន មុខរបរ លក់ដូរ។ ទាំង០៣នាក់ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

​វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច,​ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០៣កំប្លេ, ​ទូរស័ព្ទដៃ០២គ្រឿង និងដែកកេះ០២។

​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab