កោះតៃវ៉ាន់ និង កម្ពុជា ជាប់ជាប្រទេសរួសរាយរាក់ទាក់បំផុតនៅទ្វីបអាស៊ី

វាពិតជាមិនងាយស្រួលនោះឡើយក្នុងការបង្ខំចិត្តចាកចេញពីផ្ទះដើម្បីចាប់ផ្តើមរស់នៅក្នុងលំនៅដ្ឋានថ្មីជាជនបរទេសមួយរូប ជាពិសេសប្រសិនបើអ្នកត្រូវបានរំពឹងថានឹងធ្វើការនៅក្នុងបរិយាកាសថ្មី បង្កើតមិត្តភាពថ្មី ដែលអ្នកត្រូវសម្របតាមវប្បធម៌រស់នៅរបស់គេ និងជ្រើសរើសនូវភាសាថ្មី។

ខណៈដែលជនបរទេសភាគច្រើនមានអារម្មណ៍មិនសូវកក់ក្តៅពេលនៅក្រៅប្រទេស ប៉ុន្តែពួកគេពិតណាស់នឹងមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះខ្លួនឯង ពេលស្ថិតនៅប្រទេសទាំង ១០ខាងក្រោមនេះ។

ប្រសិនបើអ្នកមានសំណាង ក្នុងការតាំងលំនៅថ្មីក្នុងទឹកដីដ៏រួសរាយរាក់ទាក់ នោះនឹងជាប្រទេសព័រទុយហ្គាល់ ដែលជាទឹកដីមានភាពរាក់ទាក់បំផុតលើពិភពលោកសម្រាប់ជនបទរទេស។ នេះបើយោងតាមវេបសាយ Expat Insider ដែលបានបោះពុម្ភផ្សាយដោយបណ្តាញបរទេសនានា។ វាគឺពឹងផ្អែកទៅលើមូលដ្ឋាននៃការយល់ឃើញរបស់ជនបរទេសចំនួន ១៣.០០០នាក់ មកពីបណ្តាប្រទេស និងដែនដីចំនួន ១៨៨។

៩៤ភាគរយនៃជនបទេសដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសព័រទុយហ្គាល់បាននិយាយថា អ្នកស្រុកក្នុងតំបន់ពិតជាមានអាកប្បកិរិយារាក់ទាក់ចំពោះជនបរទេស ហើយនិងចេះជួយ ប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។

ស្ថិតក្នុងចំណាត់កំពូលតារាងទាំង១០ នៃទឹកដីដែលមានភាពរួសរាយរាក់ទាក់បំផុតសម្រាប់ជនបរទេស ក្នុងនោះក៏មានប្រទេស និងតំបន់ក្នុងតំបន់អាស៊ីផងដែរ។ កោះតៃវ៉ាន់ កម្ពុជា និងវៀតណាម បានឈរតំណាងក្នុងចំណាត់ថ្នាក់ទីពីរ ទីបួន និងទីប្រាំបួន។

១. ព័រទុយហ្គាល់
២. តៃវ៉ាន់
៣. ម៉ិកស៊ិក
៤. កម្ពុជា
៥. បារ៉ែន
៦. កូស្តារីកា
៧. អូម៉ង់
៨. កូឡុំប៊ី
៩. វៀតណាម
១០. កាណាដា

ទោះបីជារបស់ខ្លួនភាគច្រើននិយមនិយាយភាសាចិនកុកងឺ និងភាសាហុកកៀន តៃវ៉ាន់គឺជាតំបន់មួយដែលជនបរទេសប្រហែលជាមិនចង់ចាកចេញនោះឡើយ។ ៣០ភាគរយនៃការស្ទាបមតិបានអបអរសាទរកោះមួយនេះ និងទទួលស្គាល់ថាពួកគេទំនងហាក់ជាចង់រស់នៅទីនោះជារៀងរហូត។

ហើយនេះក៏មិនមែនជាលើកដំបូងនោះដែរ ដែលតៃវ៉ាន់ត្រូវបានគេអះអាងជាតំបន់ឈរក្នុងចំណាត់ថ្នាក់ខ្ពស់មួយនៃការស្ទាបស្ទង់របស់វេបសាយ Expat Insider ។

កម្ពុជា និងវៀតណាមក៏ធ្វើបានយ៉ាងល្អផងដែរក្នុង "ការរាក់ទាក់ទៅកាន់ជនបរទេស" ជាមួយជនបរទេសចំនួន ៩២ភាគរយ និង ៨៣ភាគរយបានយល់ស្របទៅលើការលើកឡើងនេះ៕

adverise with khmeread
Loading ad ...