ក្រោយបុរសអង់គ្លេសម្នាក់កើតប្រមេះស៊ាំថ្នាំផ្សះនៅអាស៊ីអាគ្នេយ៍ អ្នកវិទ្យសាស្ត្របារម្ភថា​ ជំងឺប្រមេះប្រភេទថ្មីមិនអាចព្យាបាលជានេះអាចនឹងរីករាលដាលលើសកលលោក

ពេស្យាចារក្នុងអាស៊ី​អា​គ្នេ​យ៏អាចនឹងជំរុញឱ្យកើនឡើងនៃកំពូលជំងឺប្រមេះថ្មី ហើយអ្នកជំនាញកំពុងព្រួយបារម្ភវារីករាលដាលដោយសារការរួមភេទ។

អ្នកវិទ្យាសាស្រ្តជាច្រើនបានព្រមានថា មេរោគប្រមេះថ្មីស៊ាំនឹងថ្នាំ ដែលត្រូវបានគេចាត់ទុកថាជា "ករណីដ៏អាក្រក់បំផុតរបស់ពិភពលោក" អាចនឹងនាំយើងត្រឡប់ទៅរកសម័យអន្ធកាលម្តងទៀត នៅពេលមេរោគចម្លងតាមការរួមភេទនេះមិនអាចព្យាបាលបាន។

ការអះអាងនេះត្រូវបានប្រកាសកាលពីថ្ងៃទី ២៨ មីនា ដោយសារមន្ត្រីសុខាភិបាលអង់គ្លេស ដែលលាតត្រដាងថាបុរសអង់គ្លេសម្នាក់មានរោគប្រមេះថ្មីនោះ ដែលជារោគប្រមេះទីបីកើតឡើងក្នុងប្រទេសអង់គ្លេស ស៊ាំនឹងថ្នាំផ្សះខ្លាំងៗពីរប្រភេទ។

បុរសមិនបញ្ចេញអត្តសញ្ញាណនោះ ជារឿយៗ គឺរួមភេទជាមួយនឹងស្ដ្រីអង់គ្លេស ប៉ុន្ដែមេរោគនេះត្រូវបានឆ្លង អំឡុងពេលធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍ថ្មីៗក្នុងឆ្នាំនេះ។ ហើយការធ្វើតេស្ដលើស្ដ្រីអង់គ្លេសម្នាក់ ដែលគិតថាជាមិត្តស្រីគាត់ គឺមិនបានឆ្លង ឬមានជំងឺប្រមេះស៊ាំនឹងថ្នាំផ្សះនោះទេ។

ហើយក្រសួងសុខាភិបាលសារធារណៈអង់គ្លេស បានព្រមានអំពីករណីបុរសអង់គ្លេសនេះ គឺជាករណីដំបូងរបស់ពិភពលោកនៃការឆ្លងមេរោគប្រមេះមិនអាចព្យាបាលជាមួយនឹងថ្នាំដ៏ខ្លាំងក្លាដូចជា Ceftraiaxone និង Azithryomycin ដែលជាថ្នាំណែនាំដោយអង្គការសុខភាពពិភពលោកផ្ដល់ដល់អ្នកជំងឺ៕

adverise with khmeread