តិចនិក ២ ក្បាច់ អាចមើលដឹងភ្លាមថា ដូងនោះចាស់ ឬខ្ចី

អ្នកដែលនិយមផឹកទឹកដូងភាគច្រើនគឺចង់បានតែដូងខ្ចីប៉ុណ្ណោះ ប៉ុន្តែពួកគេភាគច្រើនមិនបានដឹងថា ត្រូវធ្វើយ៉ាងណាជ្រើសបានដូងខ្ចីដូចបំណងទេ។ 

អស់បារម្ភ! លោកអ្នកអាចមើលដឹងដូងនោះជាដូងខ្ចី ឬ ចាស់តាមរយៈការសង្កេត ២ ចំណុចប៉ុណ្ណោះ។ តិចនិកនេះគឺមិនខ្វល់ឡើយអំពីសំបកដូងក្រាស់ ឬស្តើង អ្វីដែលសំខាន់គឺ ២ ចំណុចខាងក្រោមនេះប៉ុណ្ណោះ។

១. ចាប់ដូងក្រឡុក ហើយស្តាប់មើល ប្រសិនបើឮសំឡេងទឹក បានន័យថា ដូងនោះចាស់ហើយសាច់ក្រាស់ទៀត ប៉ុន្តែប្រសិនបើក្រឡុកទៅពុំឮសូរសំឡេងទឹក ហើយវាមានសភាពហាប់ខ្លាំង មានន័យថា វាជាដូងខ្ចីសាច់ទន់ផ្អែមឆ្ងាញ់ហើយ។ 

២. បើសិនលោកអ្នកមិនចេះមើលសំបកដូងក្រាស់ ឬស្តើង និងពណ៌របស់សំបកដូង សាកលើកមើលតើមាឌវាសមនឹងទម្ងន់ឬអត់? ឧ. បើសិនវាមាឌធំ តែស្រាល នោះបានន័យថា​ វាជាដូងចាស់ហើយ។ ប៉ុន្តែ បើលើកដូងមាឌតូចសោះ តែធ្ងន់ បានន័យថា វាជាដូងខ្ចីទឹកផ្អែមឆ្ងាញ់ទៀតផង៕

adverise with khmeread