ឃាត់បុរសជនជាតិអង់គ្លេសម្នាក់ លួចដាំដើមកញ្ឆាដោយខុសច្បាប់

ភ្នំពេញ​ ៖​ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ នាវេលាម៉ោងប្រមាណ១១ព្រឹក ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញបន្ទាប់ពីពួនសំងំដាំដើមកញ្ឆាដោយខុសច្បាប់ចំនួន៧៨ដើម។

​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប​ជាក់ស្តែង នូវការដាំដំណាំ​កញ្ឆា​ខុសច្បាប់ នៅក្នុង​ដីឡូត៍​មួយកន្លែង​ដែល​ជនបរទេស​ម្នាក់ បាន​ជួល​និង​លួច​ដាំ​ដើម​កញ្ឆា ជាច្រើន​ដើម នៅក្នុង​ព្រៃត្រែង នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

​សមត្ថកិច្ចនិយាយថា​ ជនបរទេសដែលលួចដាំដើមកញ្ឆាឈ្មោះ Brewer Wanyne ភេទប្រុស អាយុ៥០ឆ្នាំ​ ជនជាតិអង់គ្លេស​ បានជួលផ្ទះនិងដីប្រជាពលរដ្ឋដើម្បីលួចដាំដើមកញ្ឆា​ រួចបញ្ជូនទៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញចាត់ការបន្ត​។

​​សមត្ថកិច្ចបន្តថា ករណីនេះ​បាន​បែកធ្លាយ​ដោយសារ​ប្រជាពលរដ្ឋ​ម្នាក់ បាត់សត្វ​គោ​ក៏​សុំ​ចូលទៅ​រកគោ​នៅក្នុង​ដីឡូត៍​នោះ។ ​តែ​ម្ចាស់​ដីឡូត៍​នោះ​មិន​ឱ្យចូល ទើប​ម្ចាស់​គោ​បាន​លប​ចូល​តាម​ក្រោយ​ផ្ទះ ដើម្បី​ទៅរក​គោ​នៅក្នុង​ព្រៃត្រែងនោះ​ ​ស្រាប់តែ​ប្រទះឃើញ​មាន​ដាំ​ណាំ​កញ្ឆា​ជាច្រើន​កន្លែង​ដើម​ដាំ​នៅក្នុង​ធុង​។

​ខណៈនោះ​ពលរដ្ឋ​ម្នាក់​បាន​ទៅប្តឹង​សមត្ថកិច្ច ចុះមក អន្តរាគមន៍ភ្លាមៗ ឃាត់​បាន​ជនបរទេស​ម្នាក់​ជាជនជឋតិអង់គ្លេសជា​អ្នក​ដាំ​តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab