សាច់ថ្លៃរស់នៅជាមួយគ្នា​ ឈ្លោះគ្នាវាយរហូតដល់ស្លាប់, ជនដៃដល់រត់បាត់

​កោះកុង​ ៖ មានករណីឃាតកម្មកើតឡើង នៅចំណុចអ៊ូទូក ស្ថិតក្នុងភូមិ-ឃុំស្រែអំបិល ខេត្តកោះកុង​ កាលពីល្ងាចថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ បន្ទាប់ពីមានទំនាស់គ្នារវាងសាច់ថ្លៃ បណ្តាលឱ្យស្លាប់​ ហើយជនដៃដល់រត់បាត់​។

​ប៉ូលិសនិយាយថា​ អំពើហិង្សានេះ បង្កឡើងដោយឈ្មោះ គេត វ៉ាត ភេទប្រុស អាយុ​៥៤ឆ្នាំ បានធ្វើសកម្មភាព យកបន្ទះក្ដារ (ប្រភេទក្ដារបោកខោអាវ) វាយទៅលើជនរងគ្រោះឈ្មោះ ពេជ្រ គា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាសាច់ថ្លៃនឹងគ្នា និងរស់នៅក្នុងផ្ទះជាមួយគ្នាត្រូវត្រង់កន្លែងចិញ្ចើម បណ្តាលឱ្យស្លាប់ នៅនឹងកន្លែង រួចជនសង្ស័យ បានរត់គេចខ្លួនបាត់។

​តាមការបំភ្លឺពីអ្នកជិតខាង គ្រួសារទាំងពីរតែងតែមានទំនាស់គ្នាជាញឹកញាប់។ ក្រោយធ្វើកោសល្យវិច្ច័យរួច សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​។
ករណីនេះកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab