ម៉ូតូបើកបុកម៉ូតូកង់បីស្លាប់ម្នាក់, របួសម្នាក់

ភ្នំពេញ ៖​ ប្រពន្ធឃើញប្តីស្លាប់នៅពីមុខស្រស់ៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូមួយគ្រឿងជិះមកបុកម៉ូតូរ៉ឺម៉កកងបី ​ខណៈបុរសដែលជាប្តីដឹក ប្រពន្ធកូនមកពីលេងកម្មវិធីបុណ្យសង្ក្រាន ពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល ខ.ភ.ម លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។

​សមត្ថកិច្ចនិយាយថា​ ភាគីម៉ូតូម៉ាកហុងដាឌ្រីមស៊េរី០១០ឡើងតែម ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ1AQ-3523 បើកបរដោយបុរសម្នាក់ របួសបាក់ជើងក្រោយកើតហេតុ រថយន្តក្លីនិកឯកជនដឹកទៅសង្គ្រោះ។

​ចំណែកភាគីម៉ូតូកង់បីម៉ាកស្មាស់រីវ៉ូ បើកបរដោយបុរសម្នាក់ (ស្លាប់) ដឹកប្រពន្ធកូនមកពីលេងកម្មវិធីសង្ក្រាន្តពោធិ៍សែនជ័យ នៅវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ​។ សពឈ្មោះ គង់ សុវណ្ណា វ័យ ជាង ៤០ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិអូរស្ពានឃុំ ឃុំស្ពានមានជ័យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានប្រពន្ធឈ្មោះ ជា ស៊ីវេន​។

​យោងតាមសាក្សីពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងគេឃើញម៉ូតូកង់បី បើកបរដោយ បុរសម្នាក់មានដឹកក្មេងតូច៣ទៅ៤នាក់ និងស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីត្បូងទៅជើង​។

​លុះមកដល់ចំណុចច្រកចូលវិទ្យា ស្ថានវិទ្យាសាស្ត្រ សុខាភិបាល ខ.ភ.ម ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បើកបរដោយបុរសម្នាក់ ក្នុងល្បឿនមួយយ៉ាង លឿនឆ្លងផ្លូវបានមកបុកចំពីមុខ ម៉ូតូកង់បី ពេញទំហឹង បណ្តាលឱ្យបុរសបើកម៉ូតូកង់បី ខ្ទាតទៅលើថ្នល់ បោកក្បាលខាងក្រោយ ផុងលលាដ៏ ដេកស្លាប់ក្នុងថ្លុកឈាម​។

​រីឯបុរសជិះម៉ូតូហុងដារងរបួសបាក់ជើង ត្រូវបានសាមុយក្លីនិកឯនជនដឹកទៅសង្គ្រោះភ្លាមផងដែរ​។ ចំណែកប្រពន្ធនិងកូនតូច នៅលើរ៉ឺម៉ក មិនមានគ្រោះថ្នាក់អ្វីនោះទេ​។

​ក្រោយកើតហេតុ ប្រពន្ធនិងកូនបានលោតមកស្រែកទ្រហោយំសោកដែលមិននឹក​ស្មានថា​ គ្រោះថ្នាក់នេះបណ្តាលឱ្យប្តីនិងជាឪពុកស្លាប់​ សពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកបុរសដែលជិះម៉ូតូហុងដាឌ្រីម ត្រូវបានសាមុយឯកជន រស្មីដឹកទៅព្យាបាល​។

​ចំណែកមធ្យោបាយទាំង២ ប្រគល់ឱ្យជំនាញចរាចរណ៍ជើងគោក ​រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab