ឃាត់មេខ្លោងធំចែកចាយ​គ្រឿង​ញៀន​ ដ៏សកម្មម្នាក់​និងអ្នកចែកចាយបន្ត២នាក់

​កំពង់ស្ពឺ​ ៖​ មេខ្លោងធំចែកចាយ​គ្រឿង​ញៀន​ ដ៏សកម្មម្នាក់​និងមុខសញ្ញាចែកចាយគ្រឿងញៀនបន្ដ២នាក់ទៀត​ ត្រូវ​បាន​បង្រ្កាប​ជាបន្តបន្ទាប់ដោយប៉ូលិសស្រុកភ្នំស្រួចនៅថ្ងៃទី២៩-៣០ មីនា ២០១៨ វេលាម៉ោង៧ និង៣៥នាទីយប់នៅ​ចំណុចលើថ្នល់រទេះភ្លើង​ ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ​ ០២នាក់១/ឈ្មោះ ហូ ធានី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ​ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដនិង
២/ឈ្មោះ ជា សុភា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ស្នាក់នៅលើផ្លូវរថភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។

​ដកហូតបានវត្ថុតាងរួមមាន​៖ ១/ គ្រឿងញៀនចំនួន ១៨​ កញ្ចប់ មធ្យម០២ តូច១៦​​, ២/ ដែកកេះហ្គាស់ ០៦​, ៣/ ថង់សម្រាប់ច្រកគ្រឿងញៀន០២ ដុំ,​ ៤/ កន្ត្រៃដែក ០២, ​៥/ ទុយោកែច្នៃសម្រាប់ច្រកគ្រឿងញៀន ០៣,​ ៦/ ទូរស័ព្ទដៃ​ចាស់ៗ​ ​០៤ គ្រឿង​, ៧/ លុយខ្មែរ​ ១៣​ ០០០ រៀល និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន​ មួយចំនួន។

​ក្រោយសមត្ថកិច្ច​សាកសួរជនសង្ស័យទាំងពី​ ជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន​ ១៨​ កញ្ចប់​ ខ្លួនបាន​ ទិញ​ ពីឈ្មោះ​ ជឿង លីឃៀង ភេទប្រុស​ អាយុ​ ​៣៥ ឆ្នាំ រស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច​។

​រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១០​នាទី ដោយមានកិច្ចសហការពីកំលាំងគ្រប់ជំនាញបានបន្តទៅធ្វើការឃាត់ជនសង្ស័យឈ្មោះ​ ជឿង លីឃឿង នៅ​ ក្នុងផ្ទះរបស់ខ្លួន​ ផ្សារត្រពាំងក្រឡឹង​​។

​សូមបញ្ជាក់ថា ឈ្មោះថាឈ្មោះ ជឿង លីឃៀង មានដីកាបង្គាប់ឱ្យចាប់ខ្លួ​ន លេខ ៩០/២០១៧ ចេញដោយលោក​ ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៨.០៣.​២០១៧ ពីបទរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារ​ធាតុញៀន ប្រព្រិត្តនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច កាលពីថ្ងៃទី២៩/១១/២០១៦។

​ករណីខាងលើ​ ជំនាញបានបញ្ជូនទៅការិ.គ្រឿង​ញៀន​ខេត្ត​ កសាងសំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ដ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab