ចរចាមិនត្រូវរឿងលុយ បើកឡានដេញកៀរក្រឡាប់ស្លាប់៣នាក់

​ត្បូងឃ្មុំ ៖ ​មនុស្ស៣នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ផ្តើមឡើងមន្ត្រីជំនាញទារលុយ បើកឡានដេញកៀរ បណ្តាលឱ្យឡានបុកគ្នា៣គ្រឿង រហូតក្រឡាប់ នៅលើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨​។

​ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺផ្តើមពីការមិនព្រមបង់ លុយក្បាលឡានចំនួន៦ម៉ឺនរៀលជូនមន្ត្រីនោះខឹងក៏ចេញ រថយន្តប្រដេញតាមពីក្រោយ ថែមទាំងបាញ់គំរាមមួយគ្រាប់ទៀត បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តង បានបណ្តាលឱ្យស្លាប់មនុស្សចំនួន៣នាក់ និង៤នាក់ទៀតរបួស ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​។

​លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការប៉ូលិសខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យ​ដឹងថា អង្គភាពដែលចេញឡានបើកប្រដេញឡានដឹកឈើមិនទាន់ដឹងថានៅអង្គភាពមកពីខាងណានោះទេ ខណៈពេលនេះលោកកំពុងចាត់ឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងរកមុខអ្នកបាញ់បោះ​។

ចំណែកវត្ថុតាងរថយន្ត ត្រូវបានស្ទូចរក្សាទុកដាក់នៅបរិវេណប៉ុស្តិ៍រដ្ឋបាលកក់ជាបណ្តោះអាសន្ន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab