ស្តាប់ឃាតករសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ​ នៅប៉ោយប៉ែត​ សារភាព (មានវីដេអូ)

​បន្ទាយមានជ័យ​ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឃាតករ​ម្នាក់នាព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ដើម្បី​ជំរិតទារប្រាក់​ពី​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះមិនទាន់បានលុយផង ប៉ុន្តែ​ជនសង្ស័យ​បែរ​ជា​សម្លាប់​ជនរងគ្រោះ​ទៅវិញ​។​

​សមត្ថកិច្ចនិយាយថា​ ដំបូងសមត្ថកិច្ចទទួលដំណឹងថា ​បាត់​ក្មេងស្រី​ម្នាក់​ឈ្មោះ​ សត់ ឈុន​អី អាយុ​១០​ឆ្នាំ កាលពី​វេលា​ម៉ោង​៤ និង៤០​នាទីល្ងាច ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ រៀន​នៅ​សាលា​ពន្លក​ខ្មែរ ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ។

​តាមរយៈការបាត់ក្មេងស្រីខាងលើនេះ​ សមត្ថកិច្ចបានចុះឆែកកាមេរ៉ាសុវត្ថិភាព ឃើញបុរសម្នាក់ដឹកតាមម៉ូតូពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1AA-1136 ចេញពីសាលា​ ហើយបានបើកការស្រាវជ្រាវភ្លាមៗ​​។

​បន្ទាប់មកប៉ូលិសបានរកឃើញក្មេងស្រីរងគ្រោះត្រូវបានឃាតករ​ រុំបង់ស្អិតដៃជើង​ មាត់​ ច្រមុះ​ និងយកក្រមារឹតក​ ច្រកចូលក្នុងការុង​ រួចញាត់ចូលក្នុងទូដាក់ខោអាវ​ រហូតធ្វើឱ្យនាងស្លាប់​។

​ទោះបីយ៉ាងណាប៉ូលិសមិនទាន់បញ្ជាក់ពីអត្តសញ្ញាណឃាតករនៅឡើយ​ តែបានបញ្ចេញវីដេអូឃាតករ​ ដែលបានសារភាពថា​ «មូលហេតុដែលខ្លួនចាប់ក្មេងស្រីខាងលើក្នុងគោលបំណងចាប់ជំរិតទារប្រាក់»​​។ (សូមស្តាប់ខ្លឹមសារសារភាពរបស់ឃាតករ)៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab