កូនសិស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយសាររថយន្តធំបុកនិងកិន

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំបុកជាមួយម៉ូតូបណ្តាលឱ្យកូនសិស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស កាលពី​វេលា​ម៉ោង៧យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅ​មុខអាហារដ្ឋានសុខប្រាវឌី តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ប៉ូលិសនិយាយថា​ ដំបូងគេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី ឆ្នាំ២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ1BG-7401 បើកបរដោយឈ្មោះ ម៉េង​ លីហួ​ ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្ស​ (របួសដេកពេទ្យគន្ធបុប្ជា​)​ និងអ្នករួមដំណើឈ្មោះ ហេង រិ​ទ្ធ​រាជ ភេទ​ប្រុស អាយុ១៣ឆ្នាំ ជា​សិស្ស​នៃ​វិទ្យាល័យ​បែក​ចានដូចគ្នា ស្នាក់នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

​ពួកគេបានធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កុងតឺន័រ សណ្តោង​កន្ទុយ​ដឹក​ដែក​សរសៃ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D 5506 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​បាន​បុក​ម៉ូតូ និង​កិន​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់២នាក់​។ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងខ្ទេចខ្ទីតែម្តង​។ បន្ទាប់មកអ្នកបើកបររថយន្តបានគេចខ្លួនបា​ត់។

​ចំណែកមធ្យោបាយទាំង២ ប្រគល់ឱ្យជំនាញចរាចរណ៍ជើងគោក​ រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​៕



adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab