ឃាត់បុរសជនជាតិចិន៦នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម

​ភ្នំពេញ​ ៖​ បុរសជនជាតិចិន៦នាក់ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នៅចំណុចផ្ទះលេខ០១៥ ផ្លូវ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី​៣០ មីនា ២០១៨ ម៉ោង៦ល្ងាច​។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ០៥នាក់ គឺ១-ឈ្មោះ Wang Kun ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ២-ឈ្មោះ Zov Chong Yan ភេទ​ប្រុស អាយុ​២១ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ៣-ឈ្មោះ Liu Ya Zhou ភេទ​ប្រុស អាយុ​២២ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ៤-ឈ្មោះ Wang Xing Ang ភេទ​ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន និង៥-ឈ្មោះ Li Jao Ping ភេទ ប្រុស អាយុ​៣៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។

​ចំណែក ជនសង្ស័យ ០៦នាក់ គឺ១-ឈ្មោះ Jiang Cheng Cheng ភេទ​ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ២-ឈ្មោះ Ta Xing ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ៣-ឈ្មោះ Hnny Xiao Hony ភេទ​ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន, ៤-ឈ្មោះ Xu Hao ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន,​ ៥-ឈ្មោះ Cheng Kun ភេទ​ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន និង​៦-ឈ្មោះ Niu Yang ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន មុខរបរ គ្មាន។

ជនជាតិចិនទាំង១១នាក់ខាងលើ ស្នាក់នៅបណ្តោះអាសន្ននៅផ្ទះលេខ០១៥ ផ្លូវ ៣៦៩ ភូមិចំពុះ ក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងពុំមានលិខិតឆ្លងដែនទាំងអស់។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៨ ម៉ោង៤ល្ងាច ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុខាងលើ បានឃើញជនរងគ្រោះឈ្មោះ Wang Xing Ang អើតចេញតាមបង្អួចផ្ទះ លើកដៃជាប់ចំណងជ័រខ្សែរឺតសំពះឱ្យជួយ​។ ពេលនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ឆែកឆេរផ្ទះកើតហេតុខាងលើ ដោយមានការ ដឹកនាំពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​។

​បន្ទាប់ពី ធ្វើការឆែកឆេររកឃើញជនជាតិចិនសរុបទាំងអស់ ១១ នាក់ (ប្រុស) ធ្វើការសាកសួរជំហានដំបូងរកឃើញជនសង្ស័យ០៦នាក់ខាងលើ ជាអ្នកមើលការខុសត្រូវក្នុងផ្ទះនោះ និងរកឃើញជនរងគ្រោះ ០៥ នាក់ខាងលើ ឃើញមានស្នាមរបួសលើខ្នង និងមុខដែលជនសង្ស័យធ្វើទារុណកម្មយករំពាត់ឈើវាយលើខ្នង និងវាយមុខជនរងគ្រោះ ហើយយកខ្សែជ័រចងដៃ និងចងជើងខ្លះទៅឃុំ ខ្លួនក្នុងបន្ទប់ម្នាក់មួយ​។

​ពេលនោះសមត្ថកិច្ចចូលទៅដល់ឆែកឆេរជនសង្ស័យក៏បានកាត់ខ្សែជ័រចំណងដៃ-ជើងឱ្យ ជនរងគ្រោះចុះមកនៅខាងក្រោមជាធម្មតាវិញ ​និងរកឃើញ វត្ថុតាងមួយចំនួនរួមមាន ខ្សែចំណងជ័រមិនទាន់ប្រើ១ដុំ, ខ្សែចំណងជ័រប្រើរួចមួយចំនួន, Ipaid ០១គ្រឿង, កុំព្យូរទ័រ​លេបថប ០១កំប្លេ, ទូរស័ព្ទដៃ០៩គ្រឿង ( iPhone ៧គ្រឿង, Oppo ០២គ្រឿង), លុយអាមេរិកចំនួន៧០ដុល្លារ, លុយខ្មែរ ៣ម៉ឺនរៀល និងកូនសោរ ២ចង្កោម។

​ចំពោះជនជាតិចិនទាំង ១១ នាក់ខាងលើ និងវត្ថុតាងនាំមកសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ​ ដើម្បីចាត់ការបន្តតាមនីតិវិធី​​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab