adverise with khmeread Main pic

សារគ្រោះថ្នាក់ចំនួន ១០ ដែលក្រចកដៃកំពុងបង្ហាញប្រាប់អ្នក

រាងកាយរបស់យើងតែងព្យាយាមប្រាប់សារមកយើងតាមរបៀបជាច្រើន។ ជាក់ស្តែងបំផុត នៅពេលរាងកាយត្រូវការថាមពល ឬ ជាតិទឹក យើងនឹងឃ្លានហើយស្រេកទឹក។ នៅពេលយើងងុយគេង យើងនឹងស្ងាបហើយភ្នែកចាប់ផ្តើមទន់បើកលែងចង់រួច។ សារទាំងនោះគឺជាមូលដ្ឋានមួយងាយស្រួលកត់សម្គាល់ណាស់ ព្រោះយើងតែងទទួលបានសារទាំងនោះពេញមួយជីវិតរបស់យើង។ 

ប៉ុន្តែរាងកាយក៏បញ្ជូនសារដ៏ពិបាកយល់មកយើងផងដែរ។ តួយ៉ាងនៅពេលអ្នកមានជំងឺទឹកនោមផ្អែម វានឹងខំប្រឹងបញ្ជូនសារប្រាប់អ្នកថាអ្នកកំពុងតែមានជំងឺនេះហើយ ដូចជាអការៈស្រេកទឹកគ្រប់ពេល មានអារម្មណ៍ហត់និងអស់កម្លាំង និងព្រិលភ្នែកជាដើម។ រីឯសារមួយចំនួនទៀតដែលសុទ្ធសឹងជាសារគ្រោះថ្នាក់គឺបញ្ចូនមកតាមក្រចកដៃរបស់អ្នកនេះឯង។ តើសារទាំងនោះបង្ហាញពីគ្រោះថ្នាក់អ្វីខ្លះ? សូមអានបន្តដើម្បីស្វែងយល់ទាំងអស់គ្នា។

១- មានឈាមកកបែកៗនៅក្រោមក្រចក
ឈាមកកបែកៗនៅក្រោមក្រចកចង្អុលបង្ហាញពីការដាច់រយះតូចមួយនៅក្នុងសរសៃឈាម តែវាមិនមានបញ្ហាទេបើវាកើតឡើងលើក្រចកតែមួយ។ ទោះយ៉ាងណា ប្រសិនបើវាលេចឡើងនៅគ្រប់ក្រចក វាអាចជាសញ្ញាបង្ហាញពីវត្តមានជំងឺរលាកស្បែករ៉ាំរ៉ៃ (Psoriasis) ជំងឺសើរស្បែករ៉ាំរ៉ៃ និងសូម្បីជំងឺបេះដូងផងដែរ។ 

២- ផតមួយឆ្នូតនៅពាក់កណ្តាលក្រចក
ស្នាមផតនេះកើតឡើងគឺបន្ទាប់ពីក្រចកបានរងរបួស ឬ កើតជំងឺ។ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការខ្វះជាតិដែក អាការៈគ្រុនក្តៅខ្លាំងដូចជា ជំងឺកញ្ជ្រឹល ឬស្រឡទែន ឬ ជំងឺទឹកនោមផ្អែម។ 

៣- ក្រចកឡើងលឿង
ប្រសិនបើក្រចករបស់អ្នកឡើងលឿង វាអាចប្រាប់ថាអ្នកកំពុងមានជំងឺសួត ឬជំងឺក្រិនថ្លើម ហើយប្រសិនបើក្រចកលឿងនោះបានប៉ះនឹងជាតិគីមី វាអាចប្រែក្លាយទៅជាពណ៌ខ្មៅ ឬប្រផេះតែម្តង។ 

៤- កោងគ្រប់ក្រចកដៃ
ក្រចកដៃកោងអាចបង្ហាញអំពីជំងឺសួត ឬជំងឺរលាកសួត។

៥- ក្រចកមានរាងដូចស្លាបព្រា
ក្រចកបែបនេះចង្អុលបង្ហាញពីកង្វះជាតិដែក លើសជាតិដែកក្នុងថ្លើម ជំងឺខ្វះទីរ៉ុកស៊ីន ឬជំងឺបេះដូង។ 

៦- ខ្សែឆ្នូតពណ៌ខ្មៅក្រោមក្រចក
ខ្សែឆ្នូតពណ៌ខ្មៅក្រោមក្រចកអាចជាបញ្ហាដ៏គ្រោះថ្នាក់បំផុត ព្រោះវាជាប់ពាក់ព័ន្ធនឹងជំងឺសាហាវ គឺមហារីកស្បែក។ 

៧- ក្រចកបែកចុង
ក្រចកបែកចុងគឺកើតឡើងជាទូទៅដោយសារវ័យកាន់តែចាស់ ឬប៉ះពាល់នឹងជាតិគីមីយូរឆ្នាំ ដូចជា​សាប៊ូបោកខោអាវ ឬការលាបពណ៌ក្រចក។ ទោះយ៉ាងណា វាក៏អាចបង្ហាញអំពីការកើតជំងឺទី​រ៉ូ​អ៊ី​ត ជំងឺផ្សិត ឬជំងឺរលាកស្បែករ៉ាំរ៉ៃផងដែរ។ 

៨- ក្រចកស្ពូត
ក្រចកស្ពូតដែលមានស្នាមផតតិចតួចមិនមែនជាក្តីបារម្ភធំអ្វីនោះទេ ប៉ុន្តែវាអាចបណ្តាលមកពីកើតជំងឺរលាកស្បែក ជំងឺរលាកស្បែក ឬ ជំងឺទំពែក។ 

៩- ក្រចកឡើងក្រាសទៅៗដោយសារផ្សិត
ក្រចកក្រាសមិនមានបង្កប់សារកើតជំងឺឬអាការៈអ្វីនោះទេ។ វាឡើងក្រាសទៅៗគឺដោយសារតែផ្សិតនៅពេលកាន់តែចម្រើនវ័យទៅ ឬប៉ះពាល់នឹងជាតិគីមីច្រើន ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាទើសទាល់នឹងក្រចកឡើងក្រាសពេកអ្នកអាចទៅរកវេជ្ជបណ្ឌិតឲ្យដកវាចោលបាន។ 

១០- ខ្សែសឆ្នូតៗលើក្រចក
ខ្សែសឆ្នូតៗរត់កាត់ទទឹងក្រចកគឺជាប់ទាក់ទងនឹងការថយចុះកម្រិតជាតិប្រូតេអ៊ីន ជំងឺថ្លើម ឬជំងឺតម្រងនោម និងលទ្ធផលកើតចេញពីការព្យាបាលជំងឺដោយសារធាតុគីមី៕ 

ប្រភព៖ ឌីប្លាយ

adverise with khmeread
ប្រភព៖ ឌីប្លាយ

មតិយោបល់