adverise with khmeread 103404518 huawei mate book.530x298

Huawei បញ្ចេញ​ថេ​ប្លេ​ត MateBook ស្អាត​មិន​ចាញ់ iPad Pro

​    ​ក្រុមហ៊ុន Huawei បាន​បញ្ចេញ​ថេ​ប្លេ​ត MateBook កាលពី​ថ្ងៃអាទិត្យ ដែលជា​ប្រភេទ​ថេ​ប្លេ​ត 2-in-1 ដំបូងបង្អស់​របស់ខ្លួន​ដែលមាន​គោលបំណង​ប្រជែង​ជាមួយ​ក្រុមហ៊ុន Apple, Lenovo និង Samsung ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​មួយ​នេះ​កំពុង​សម្លឹង​ទៅរក​យុគសម័យ​ថ្មី​ដើម្បី​ព​ន្លឿ​ន​កំណើន​ពាណិជ្ជកម្ម​ឧបករណ៍ប្រើប្រាស់​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន​។​

​    ​ថេ​ប្លេ​ត MateBook គឺជា​ថេ​ប្លេ​ត ដែលមាន Keyboard ដាច់​ខាងក្រៅ​មួយ​ដូចនឹង iPad Pro របស់ Apple ដែរ ហើយ​ដើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​របស់ Microsoft គឺ Window 10​។ ថេ​ប្លេ​ត​នេះ​ត្រូវ​បានដាក់​បង្ហាញ​នៅ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេ​ស្ប៉ា​ញ​។ 

​    ​ឧបករណ៍​ចុងក្រោយ​របស់ Huawei មួយ​ប្រភេទ​នេះ​មាន​លក្ខណៈសម្បត្តិ​ដូចខាងក្រោម​៖
​    ​- អេក្រង់ ១២ អ៊ី​ញ​
​    ​- កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិ​ច​សែ​ល​
​    ​- អង្គ​ចងចាំ​ក្នុង​តួ ៥១២ GB
​    ​- កាមេរ៉ា​ស្កែ​ក​ក្រយៅដៃ​

​    ​MateBook មាន​ជម្រើស​ពីរ​ពណ៌​ស និង​ពណ៌​ទឹកប្រាក់​ងងឹត​។ Huawei ក៏​បានចេញ​ឧបករណ៍​ភ្ជាប់​ខាងក្រៅ​មួយឈុត​ផងដែរ ដូចជា​ប៊ិក Stylus និង​ខ្សែ Adaptor ដោយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ភ្ជាប់​ទៅ​រន្ធ USB និង​រន្ធ HDMI ទៀតផង​។ 

​    ​Huawei ពុំបាន​បង្ហាញ​ពី​តម្លៃ​របស់​ថេ​ប្លេ​ត​នេះ​ទេ ហើយក៏​ពុំបាន​ប្រកាសថា​នឹង​ចេញលក់​ពេលណា​នោះដែរ​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់