បន្ទាប់ពីបញ្ចប់ដំណែងលោក ឡាយ​ វណ្ណៈ រួចមក, ត្រូវបាននាំខ្លួនមកក្រសួងមហាផ្ទៃ

​ភ្នំពេញ​ ​៖ លោក ឡាយ វណ្ណៈអតីតៈអភិបាលខេត្តតាកែវត្រូវបានផ្ទេរដំណែង ជូន​លោក អ៊ុច ភា មកជំនួសកាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា រួចមក គឺ​លោក ឡាយ វណ្ណៈ ត្រូវបាន​​នាំខ្លួន ពី​ខេត្តតាកែវ មកកាន់​ក្រសួងមហាផ្ទៃ​ទាំងយប់​។​

​ការ​ចាប់​ឃាត់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​ប៉ូលិស​ក្រសួងមហាផ្ទៃ លើកឡើងថា ជាប់ទាក់​ទង​​នឹង​បងប្រុស​របស់លោក គឺ​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ប៉ូលិស
​ខេត្តតាកែវ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​ស្រស់ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា រួចហើយ​យក​នាង​ទៅ​ព្យួរ​ក បង្វែរ​រឿង​ពីឃាតកម្ម​ ទៅជាអត្តឃាតកម្ម កាលពី​ខែមករា ឆ្នាំ​២០១៨ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​​​។​

​រហូតដល់​រសៀល​ ទី​៣១ ខែមីនា ឆ្នាំ​២០១៨ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ ថា លោក​មិនទាន់​ទទួលដំណឹង​ពី​ការចាប់ខ្លួន​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅឡើយ​ទេ​។ លោក​នឹង​ឆែក​ទៅ​កម្លាំង​ជំនាញ​។ តែ​រឿងនេះ ប្រហែលជា​បញ្ជូនទៅ​តុលាការ​ហើយ​។

​សូមបញ្ជាក់ថា ក្រោយការជជីកសួរនាំជនសង្ស័យ៨រូបជាសមត្ថកិច្ចអស់រយៈពេល២ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

​តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងប៉ូលិស ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។

​មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឱ្យ​សម្លាប់ស្ដ្រីរងគ្រោះ។

​ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ លោកស្នងការរង លោក ឡាយ ណារិទ្ធ, ប៉ូលិសបច្ចេកទេស និង​ ប៉ូលិសព្រហ្មទណ្ឌក្រុងដូនកែវ ​បាននឹងកំពុងបន្ដ ដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។

​អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។

​ប៉ុន្ដែតាមព័ត៌មានច្បាស់ការមួយចំនួនថា ករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ។

​ទោះជារឿងអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់ទម្លាយពីអ្នកនៅពីក្រោយខ្នងបញ្ជា ​ចារីប្រព្រឹត្តផ្ទាល់ អ្នកផ្តើមគំនិត អ្នករៀបចំផែនការ និងអ្នកណាជាដើមហេតុនៃរឿងនេះ រហូតក្លាយទៅជាអំពើឃាតកម្មក៏ដោយ ខណៈប៉ះពាល់ដល់ដំណើរការនីតិវិធីកំពុងស្រាវជ្រាវនោះ គឺគេអាចដឹងថារឿងនេះអាចនឹងជីកអស់ដល់ឬសគល់។

​លោក ឡាយ ណារិទ្ធ ស្នងការរង ត្រូវដកតំណែង ត្រៀមបញ្ជូនទៅតុលាការនៃបទឧក្រិដ្ឋនេះ មានជនប្រព្រឹត្តបន្ថែមទៀត ព្រោះអំពើបាបមិនចាំជាតិក្រោយទេ និងកុំយកវប្បធម៌ "មានតែអញ អញមានអំណាច អញមានឱកាសបំភ្លៃអង្គហេតុ អញខ្សែអ្នកធំ អញធ្វើធំ អញអ្នកច្បាប់អោយសោះ" គឺប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់​។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ដំណើរការនីតិវិធី ដ៏ប្រុងប្រយ័ត្នដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះស្ត្រីដ៏ស្រស់សោភា ត្រូវបានឃាតកសម្លាប់បន្សល់ឱ្យកូនបីនាក់នៅកំព្រា៕

adverise with khmeread