មកមើលមុខឃាតករដ៏លាមក ចាប់រំលោភស្រីៗជាច្រើននាក់រួចវះយកសុដន់ យោនី ត្រចៀក...ឥឡូវត្រូវចិនកាត់ទោសប្រហារជីវិតហើយ

ឃាតករឈាមត្រជាក់ រហស្សនាម "Jack the Ripper របស់ចិន" ត្រូវបានកាត់ទោសប្រហារជីវិតពីបទរំលោភសេពសន្ថវៈនិងធ្វើឃាតមនុស្សស្រី ១១ នាក់ រួមទាំងក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់។

Gao Chengyong អាយុ ៥៤ ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៦ បន្ទាប់ពីការធ្វើតេស្ត DNA បានភ្ជាប់គាត់ទៅនឹងអាថ៍កំបាំងឃាតកម្ម ដែលបានកើតឡើងចាប់ពីឆ្នាំ ១៩៨៨ រហូតដល់ឆ្នាំ ២០០២។

Gao Chengyong ត្រូវបានគេប្រៀបធៀបទៅនឹងឃាតករសម័យស្តេចវីតូរៀរបស់អង់គ្លេស គឺ ឃាតករឈ្មោះ Jack the Ripper ដោយសារតែវិធីដែលសាកសពជនរងគ្រោះត្រូវកាត់ជាកង់ៗ ជាពិសេសគឺកាត់ផ្តាច់ សុដន់ សរីរាង្គបន្តពូជ ត្រចៀក​ និង ដៃ ចេញពីសាកសព។

គាត់បានសម្លាប់ជនរងគ្រោះដំបូង គឺស្ត្រីអាយុ ២៣ ឆ្នាំ អំឡុងពេលឆ្មក់ចូលផ្ទះមួយនៅស្រុកកំណើតរបស់គាត់ គឺទីក្រុង បៃយីន ខេត្តកានស៊ូ ភាគពាយព្យប្រទេសចិន ក្នុងឆ្នាំ ១៩៨៨។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា នៅពេលការចាប់ខ្លួនគាត់បានបញ្ចប់ស្រមោលអន្ធការរយៈពេល ២៨ ឆ្នាំលើទីក្រុងបៃយីន ពួកអ្នកស្រុកបានប្រារព្ធពិធីបាញ់កាំជ្រួចអបអរ។

Gao Chengyong ដែលជាអ្នកលក់ដូរម្នាក់ បានសារភាពចំពោះការសម្លាប់ទាំងអស់នេះ ហើយត្រូវគេនិយាយថា ចងចាំយ៉ាងលម្អិតអំពីពេលវេលា និង ទីកន្លែងនីមួយៗនៃអំពើឃាតកម្មទាំងអស់នោះ។

ជនរងគ្រោះវ័យក្មេងបំផុតរបស់គាត់គឺក្មេងស្រីអាយុ ៨ ឆ្នាំ ដែលគាត់បានដើរតាមដល់ផ្ទះ មុននឹងចាប់រំលោភនិងច្របាច់កសម្លាប់ចោល។

Gao Chengyong បានទុកសាកសពក្មេងស្រីនោះនៅក្នុងទូខោអាវរបស់នាង ហើយម្តាយនាងជាអ្នករកឃើញសាកសពនាងក្នុងទូនោះ។

Gao Chengyong ដែលតម្រង់គោលដៅទៅលើ "ស្ត្រីសក់វែង ស្លៀកពាក់ពណ៌ក្រហម" ត្រូវគេរាយការណ៍ថា មិនបានបង្ហាញការស្ដាយក្រោយអ្វីសោះឡើយ នៅពេលអ្នកស៊ើបអង្កេតសួរចម្លើយគាត់ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៦។

អារម្មណ៍រំជួលចិត្តតែមួយគត់របស់គាត់ គឺនៅពេលគាត់សួរថា "តើរឿងក្តីរបស់ខ្ញុំនឹងប៉ះពាល់ដល់កូនរបស់ខ្ញុំទេ?"។

Gao Chengyong មានកូន២នាក់ហើយបានរៀបការ ៣០ ឆ្នាំ នៅពេលគេចាប់ខ្លួនគាត់៕ ប្រភព៖បរទេស

adverise with khmeread