បើករថយន្តបុកដើមឈើឆេះរថយន្តមួយគ្រឿងអស់៥០ភាគរយ

​ភ្នំពេញ​ ៖ មានករណីអគ្គិភ័យឆេះរថយន្តមួយនៅផ្លូវលេខ៦០៨ ក្រុម​ទី៤៣ ភូមិ៩ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ ​រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី១ ខែមេសា​ ឆ្នាំ២០១៨ វេលាម៉ោង​២ និង៥០ នាទីជិតភ្លឺ​ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

​ប៉ូលិសនិយាយថា ម្ចាស់ឈ្មោះ​ លី​ សុខា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ មុខរបរ​ និសិ្សត​បើក​រថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AC-2223។​ មូលហេតុ​បើក បុកដើមឈើ​ បណ្តាលជាអគ្គិភ័យកើតឡើង​ ខូចខាតឆេះរថយន្ត៥០%។

​ភ្លាមនោះ រថយន្តការិយាល័យពន្លត់អគ្គិភ័យ​ ចំនួន៣គ្រឿង​ ប្រើប្រាស់ទឹកអស់២គ្រឿង​ស្មើ៨ម៉ែត្រគូប។​ ពន្លត់ចប់នៅម៉ោង៣ និង៣៥នាទីយប់នាថ្ងៃដដែល។

​ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយក ទៅរក្សារទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread