adverise with khmeread 1

​អាយុ​មិនទាន់​អស់​! ប្រថុយ​រត់​កាត់មុខរ​ថ​ភ្លើង​កំពុង​បើកបរ ដោយសារ​ចង់​ចំណេញ​ពេល​បន្តិចបន្តួច​

តើ​វា​មានតម្លៃ​ទេ​ដែល​សុខចិត្ត​ប្រថុយ​ជីវិត​ដើម្បី​តែ​ចំណេញ​ពេលវេលា​បន្តិចបន្តួច​?

​ចង់​ជាក់ច្បាស់​គ្រាន់តែ​សួរ​បុរស​ដែល​មិនចេះ​គិត​មួយរូប​នេះ​ទៅ​គឺ​ដឹង​ហើយ​។ គាត់​ពិតជា​ល្ងង់ខ្លៅ​មិនគួរ​ឱ្យ​ជឿ ហើយ​ជីវិត​គាត់​ប៊ិះ​តែ​នឹង​ក្ស័យ ពេលដែល​គាត់​ព្យាយាម​រត់​កាត់​ផ្លូវ​រថយន្ត​ភ្លើង​នៃ​ស្ថានីយ Seymour នៅ​ទីក្រុង Melbourne ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​