បន្ថែមប្រេងទាំងនេះចូលសាប៊ូកក់សក់ លែងបារម្ភរឿងជ្រុះសក់ ជារៀងរហូត

បច្ចុប្បន្ន ប្រេងចម្រាញ់ចេញពីធម្មជាតិ គឺជារបស់ដែលមនុស្សកំពុងពេញនិយមប្រើប្រាស់។ ហើយមនុស្សបានប្រើវាដាក់ក្នុងសាប៊ូសម្រាប់ព្យាបាលចាប់ពីអង្គែរហូតដល់ជ្រុះសក់។

ហើយជ្រុះសក់ គឺជាបញ្ហាភាគច្រើន ដែលមនុស្សប្រុសស្រីជួបប្រទះ ហើយទោះជាផលិតផលជាច្រើនអះអាងពីប្រសិទ្ធរបស់ពួកវា ប៉ុន្ដែវាមិនមែនចេះតែមានប្រសិទ្ធភាព និងត្រូវតាមប្រភេទស្បែកក្បាលនោះទេ។

សំណាងល្អ របៀបផ្សំសាប៊ូខាងក្រោមនេះ ជួយបង្ការអ្នកពីការជ្រុះសក់បាន។

អ្វីដែលអ្នកត្រូវធ្វើនោះ គឺទិញសាប៊ូកក់សក់សម្រាប់កូនក្មេងមួយដប ទឹកវីតាមីន E គ្រាប់ ទឹកកូលាប ១០ ដំណក់ និងប្រេងក្រូចឆ្មា (Lemon Oil) បន្តិចបន្តួច។

លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចយកមកកក់សក់ និងម៉ាស្សា ១០ នាទី រួចទុកចោល ១០ នាទីទៀត មុនពេលលាងសក់ចេញ។

រូបមន្តនឹងបញ្ឈប់សក់មិនឱ្យជ្រុះ អនុវត្តរឿងរាល់៣ទៅ៤ ដងក្នុងមួយសប្តាហ៍៕

adverise with khmeread
Loading ad ...