យានអវកាសចិនជ្រុះធ្លាក់លើផែនដីអំបាញ់មិញនេះ គឺធ្លាក់ចំ...

យានអវកាស Tiangong-1 របស់ចិនបានចូលមកបរិយាកាសរបស់ផែនដីជាដុំភ្លើងមួយនៅម៉ោងប្រមាណជា ៨ និង ១៥ នាទីព្រឹកថ្ងៃចន្ទ ទី២ មេសា នេះ។ នេះបើយោងតាមទីភ្នាក់ងារអវកាសដែលគ្រប់គ្រងដោយចិននិយាយ។

ទីភ្នាក់ងារអវកាសនិយាយថា Tiangong-1 បានធ្លាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ទីភ្នាក់ងារអវកាសនិយាយថា "ភាគច្រើនបំណែកពួកវាបានឆេះពេលចូលមកក្នុងស្រទាប់ផែនដី"។

យានអវកាសលែងគ្រប់គ្រងបានឈ្មោះ Tiangong-1 ឬ Heavenly Palace ប្រវែង ១២ ម៉ែត្រ គឺជាយានល្អបំផុតរបស់ចិន។ មន្ទីរអវកាសមិនបញ្ចេញឈ្មោះបានបង្ហោះវាក្នុងខែកញ្ញា ឆ្នាំ ២០១១ ខណៈដែលគំរូយានអវកាសចុងក្រោយបំផុត ដែលជាស្ថានីយ៍អវកាសអចិន្ត្រៃ រំពឹងបង្ហោះវាក្នុងឆ្នាំ ២០២២។

ប៉ុន្តែរដ្ឋាភិបាលចិនបានប្រាប់អង្គការសហប្រជាជាតិនៅក្នុងខែឧសភាឆ្នាំ ២០១៧ ថាមន្ទីរពិសោធន៍អវកាសរបស់ខ្លួននេះ "ឈប់ដំណើរការ" នៅខែមីនាឆ្នាំ ២០១៦ ដោយមិនបាននិយាយឱ្យច្បាស់ថាហេតុអ្វីទេ។

ឧបទ្ទវហេតុនេះ គឺជាការអាម៉ាស់ចំពោះកម្មវិធីអវកាសរបស់ចិន ប៉ុន្តែវាមិនបានពន្យារពេលនៃការរីកចម្រើនផ្នែកអវកាសចិនទេ។ នៅខែកញ្ញាឆ្នាំ ២០១៦ ប្រទេសចិនបានបើកដំណើរការមន្ទីរពិសោធន៍អវកាសទី ២ របស់ខ្លួនឈ្មោះថា Tiangong-2 ៕

adverise with khmeread