ចាប់ខ្លួនលោក ឡាយ​ វណ្ណៈ​ ទន្ទឹមនឹងការមិនទាន់សម្រេចលើជនសង្ស័យ៥នាក់របស់តុលាការ

​តាកែវ​ ៖ លោក ឡាយ វណ្ណៈអ​តី​តៈ អភិបាល​ខេត្តតាកែវ និង​ជា​កូនប្រសា​រលោក​រដ្ឋលេខា​ធិ​ការ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​​ម៉ោង​៣ និង៣០​នាទី​ថ្ងៃទី​១​ ខែមីនា ​ឆ្នាំ​២០១៨ ​ម្សិលមិញ នៅមុខ​វិទ្យាល័យ ជា ស៊ីម ស្ថិត​ក្នុង​សង្កាត់​រកា ក្រុង​ដូនកែវ​ ខេត្តតាកែវ បន្ទាប់ពី​លោក​ចូលរួម​ពិធី​ផ្ទេរ​មុខតំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ទៅ​ឱ្យ​អភិបាល​ខេត្ត​តាកែវ​ទើបឡើងថ្មី​។

​មេខ្លោង​នៃ​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង សម្លាប់​ស្រី​កំណាន់​របស់ខ្លួន លោក ឡាយ វណ្ណៈ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ដោយតាម​ដីកា​បង្គាប់​ឱ្យឃាត់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​យោងតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​នេះ លោក​ព្រះរាជអាជ្ញារង សៀង សុខ បញ្ជា​ឱ្យកម្លាំង​មាន​សមត្ថកិច្ច នាំខ្លួន​បុគ្គល ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អតីត​អភិបាល​ខេត្តតាកែវ មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​ប៉ូលិសព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​ប៉ូលិសជាតិ ឱ្យបាន​មុន​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ភូមិ​គោក​រកា សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​ជុំវិញករណីឃាតកម្មនេះ​ មានអ្នកវិភាគជាច្រើនបានគិតថា ​មាន​កត្តា​៣ កត្តា​ទី​១-​សម្លាប់​ដើម្បី​ដោះស្រាយ​បញ្ហា ឬក៏​បិទបាំង​នូវ​អំពើ​ទាំងឡាយ រវាង​ជនរងគ្រោះ​និង​ជនដៃដល់, កត្តា​ទី​២-​ការសម្លាប់​របស់​ឃាតករ គឺ​ក្នុងន័យ​ស៊ីឈ្នួល ដើម្បី​បាន​លុយ លាភសក្ការៈ​ពី​អ្នក​ជួល, កត្តា​ទី​៣-​ការសម្លាប់​ជនរងគ្រោះ​គឺ​ដើម្បី​ផ្គាប់ផ្គន់ និង​សាង​គុណសម្បត្តិ​ចំពោះ​ចៅហ្វាយនាយ ឬ​អ្នកមានគុណ​របស់ខ្លួន​។​

​ទីបំផុតទើប​ដឹង​ច្បាស់​ក្នុង​ចំណុច​ខាងលើថា​ មេខ្លោង​នៃ​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង សម្លាប់​ស្រី​កំណាន់​របស់ខ្លួន លោក ឡាយ វណ្ណៈ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​។

​មុននឹង​ឈាន​ដល់​វាំងនន​ខ្មៅ​លាតត្រដាង​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ឡាយ វណ្ណៈ​ឆ្លើយ​យក​រួចខ្លួន​តាមបណ្តាញសង្គមហ្វេសប៊ុកបំភ័ន្ត​ភ្នែក​មហាជន។ ប៉ុន្តែភាសា​គេចវេស​ពី​ការទទួលខុសត្រូវ​នេះ ឃើញថា​បកស្រាយ​រាងនៅ​ក្មេង​សេចក្តី ឬ​ភាសា​ខ្ចី​ពេក ទើប​តម្រុយ​ពិរុទ្ធភាព​នៃ​បទឧក្រិដ្ឋ​ចេះតែធ្វើ​ឱ្យ​មន្ត្រីប៉ូលិស​យុត្តិធម៌​ងាយ​នឹង​ស្រាវជ្រាវ​។

​ដោយឡែកនៅ​ថ្ងៃទី​១ ខែមេសា ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៥​នាក់នៅឡើយទេដែលក្នុងចំណោមនេះមាន​លោក​ ឡាយ ណា​រិ​ទ្ធ ស្នងការរង​​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​ស្រស់ស្អាត​នៅ​ក្រុង​ដូន​កែវ​ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា។​បន្ទាប់មកបញ្ជូនទៅផ្ញើនៅកន្លែងប៉ូលិសវិញ​ ហើយបន្តសាកសួរនាថ្ងៃទី២ មេសានេះបន្តទៀត៕

adverise with khmeread