រួមទាំងក្មេងស្រីអាយុ១៦ឆ្នាំផង​ គ្រួសារមួយនេះរងគ្រោះស្លាប់៥នាក់

ព្រះសីហនុ​ ៖ ក្មេងស្រីវយ័១៦ឆ្នាំម្នាក់​​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលកំពុងជិះម៉ូតូ ​ទិសដៅទៅភ្នំពេញ ​ហើយត្រូវរថយន្ត (មិនស្គាល់អត្តសញ្ញាណ) បុកពីក្រោយ នៅចំណុចជិតកន្លែងលក់ផ្លែឈើខាងលិចផ្លូវបំបែកស្រែអំបិល ចន្លោះគីឡូម៉ែត្រលេខ​ ១៤២-១៤៣​ លើផ្លូវជាតិលេខ​ ៤​ក្នុង​ភូមិ​ចំការហ្ល​ង​ ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ វេលាម៉ោងជាង១០ព្រឹកថ្ងៃ០១ មេសា ២០១៨ ។

​សមត្ថកិច្ចនិយាយថា​ ក្មេងស្រីរងគ្រោះឈ្មោះ​ ឌឿន​ ឡាវីហ្សា អាយុ១៦ឆ្នាំ​ ស្នាក់នៅលើផ្លូវជាតិលេខ​ ៤​ក្នុង​ភូមិ​ចំការហ្ល​ង​ ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ​ ជិះម៉ូតូម៉ាកវ៉េវ​ លេខ​កោះកុង​ 1A-0089​។ ​ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចទិសដៅទៅភ្នំពេញ។

​ប្រជាពលរដ្ឋនៅក្បែរនោះប្រាប់ថា មុនស្លាប់ក្មេងស្រីរងគ្រោះ ​រត់ការការងារផ្សេងៗ ក្នុងពិធីបុណ្យសពអ្នកភូមិមួយគ្រួសារចំនួន៤នាក់ គម្រប់៧ថ្ងៃ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដូចគ្នានៅឯខេត្តបន្ទាយមានជ័យ កាលពីសប្តាហ៍មុន ដែលមានរោងបុណ្យនៅកន្លែងលក់ផ្លែឈើប្រហែល ១០០ ម៉ែត្រពីកន្លែងកើតហេតុ និងថាស្ត្រីរងគ្រោះក៏ជាអ្នករស់នៅជាមួយក្រុមគ្រួសារសពអ្នកភូមិ៤នាក់នោះដែរ​។

​សរុបមកត្រឹមមួយសប្តាហ៍គ្រួសារនេះមានមនុស្ស៥នាក់ស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍៕

adverise with khmeread