លោកស្នងការប៉ូលិសបញ្ជាឱ្យតាមចាប់ប្តីកំហូចវាយប្រពន្ធរហូតពិការភ្នែក

​ភ្នំពេញ​ ៖​ មានពាក្យគេនិយាយលេងក្នុងចំណោមបុគ្គលខ្លះ​ ដែលស្រឡាញ់ប្រពន្ធប្រៀបដូចស្រឡាញ់បាល់​។ ពេលរៀបការដំបូងស្រឡាញ់ប្រពន្ធដូចគេលេងបាល់ឱប​,​ ពេល​មានកូនមួយស្រឡាញ់ប្រពន្ធដូចបាល់ទះ​ និងចាប់ពីមានកូន២ទៅ៣នាក់ឡើងទៅស្រឡាញ់ប្រពន្ធដូចបាល់ទាត់​។ ​ឥឡូវបានកើតមានរឿងជាក់ស្តែងមួយករណី ត្រូវបានលោកស្នងការប៉ូលិសបញ្ជាឱ្យតាមចាប់លោកប្តីប្រភេទខាងលើនេះ​ ឱ្យច្បាប់ចាត់ការ។

​ជាក់ស្តែង មានករណីប្រើអំពើ​ ហិង្សា​ក្នុងគ្រួសារនេះបង្កឡើងដោយបុរសជាប្ដី​ឈ្មោះ​ សរ​ ចន្នីរឹទ្ធ​ អាយុ​ ៣២​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៦៣​ដេ​ ផ្លូវ​លេខ៥៣​ បេតេ​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ ទៅលើប្រពន្ធ​បណ្ដាលឱ្យរបួសផ្ទៃមុខ​ និង​ ភ្នែក​ ធ្ងន់ធ្ងរ​​។

​បន្ទាប់ពីបានទទួលដំណឹងអំពីករណី​ហិង្សាលោក​នាយឧត្ដមសេនីយ៍​ ស្នងការប៉ូលិសរាជធានី​នៅយប់ថ្ងៃទី​​១​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ បានបញ្ជាឱ្យ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​ប៉ូលិសរាជធានីភ្នំពេញ​ ចុះស្រាវជ្រាវជា​បន្ទាប់ដើម្បី​ចាប់ឃាត់ខ្លួន​ជនល្មើសមក​ទទួលខុសត្រូវចំពោះមុខច្បាប់​​។​

​សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ​ជាប្រពន្ធកំពុងសំរាកព្យាបាល​នៅមន្ទីរពេទ្យឯកជនមួយ​ ក្នុងរាជធានី​ភ្នំពេញ​៕

 

adverise with khmeread