adverise with khmeread Index

ប៉ូលិស​ស្រុក​ស្អាង ចាប់​អ្នក​លេងល្បែង​ជល់​មាន់​៤​នាក់​

    កណ្តាល ៖ បុរស​៤​នាក់​ពាក់ព័ន្ធ​ល្បែង​ជល់​មាន់ ត្រូវបាន​ចាប់ខ្លួន នៅ ថ្ងៃទី​២៣​ធ្នូ ២០១៦ នៅ​ចំណុច​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។​

    លោក​សេង​. សុជាតិ​អធិការ​ប៉ូលិស​ស្រុក​ស្អាង​បាន​ប្រាប់ថា ជនសង្ស័យ​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​ប្រព្រឹត្តិ​បទល្មើស​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់ ។​

      របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច បានឱ្យដឹងថា ជនសង្ស័យ​៤​នាក់​ដែល ត្រូវ​ឃាត់ខ្លួន ១- ឈ្មោះ ផាន សេ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជម្ពូ​ព្រឹក ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ២- ឈ្មោះ អ៊ឹង សុខ​នី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល  ៣- ឈ្មោះ សួន សុ​បញ្ញា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ធំ ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​និង ៤- ឈ្មោះ អេ​ន យូ​សុះ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​ទិញ​គោ មាន​ទីលំនៅ​ភូមិ​ត្រាំខ្នា ឃុំ​សូ​ទី ស្រុក​បាទី ខេត្តតាកែវ​។​

     ក្រៅពីនោះ សមត្ថកិច្ច​បាន​ដកហូត​បាន​មាន់​ឈ្មោល​ចំនួន​ប្រាំ​ក្បាល កន្ត្រក​មាន់​ចំនួន​ប្រាំមួយ និង​សំបក​ស្កុ​ត​សំរាប់​រុំ​ជើងមាន់​មួយចំនួន​។​

     លោក​បន្តថា នៅ​ថ្ងៃកើតហេតុ ប៉ូលិស​ស្រុក​ស្អាង ទទួលបាន​ព័ត៌មាន​ថា មាន​គេ​លេងល្បែង​ស៊ីសង (​ជល់​មាន់​) នៅ​ចំណុច​ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ។​បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ចុះបង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​បួន​នាក់ រួមទាំង​វត្ថុតាង​បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់