​ធ្លាប់វ៉ៃប្រពន្ធដូចបាវសាក់មុនៗមិនអី​,​ វ៉ៃប្រពន្ធលើកនេះជាប់ខ្នោះ

​ភ្នំពេញ​ ៖​ មានករណីប្រើអំពើ ហិង្សាក្នុងគ្រួសារប្តីវាយប្រពន្ធឱ្យរបួសនៅមុខផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១៨
ម៉ោង០៩ព្រឹកហើយគេចខ្លួន​ រហូតដល់ថ្ងៃទី១ មេសា ត្រូវបានប៉ូលិសឃាត់ខ្លួន​។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ យិន សុនី​មុនីរ៉ា ភេទ​ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

​ចំណែក ជនសង្ស័យឈ្មោះ ប៉ាត់ ប៉ូលីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបុរីកីឡា​ សង្កាត់ វាលវង់ ខណ្ឌ៧មករា​។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី​២៦ មីនា ២០១៨ ម៉ោង០៩ព្រឹក ជនសង្ស័យបាន យកម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធទៅជិះ តែជនរងគ្រោះបានទៅយកម៉ូតូមកវិញ ក៏ត្រូវបានជនសង្ស័យជាប្តីប្រើអំពើហិង្សាវាយមកលើ ប្រពន្ធបណ្តាលឱ្យរបួសជាំភ្នែកខាងស្តាំ និងជាំដៃខាងឆ្វេង រួចត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ។

​លុះដល់ថ្ងៃទី០១ មេសា ២០១៨ ម៉ោង០១ កណ្តាលអធ្រាត្រ ​ជនសង្ស័យបានផឹកស្រាស្រវឹងដើរមកផ្ទះឪពុកក្មេក (ចំណុចកើតហេតុខាងលើ) ដើម្បីហៅជនរងគ្រោះឱ្យ
បើកទ្វារ តែជនរងគ្រោះ និងឪពុកក្មេកមិនបើកទ្វារឱ្យ ជនសង្ស័យក៏ធាក់របងផ្ទះ, ជេរប្រមាថ និងគំរាមកំហែងស្រែកឡូឡាពេញភូមិ ក៏ត្រូវបានឪពុកជនរងគ្រោះរាយការណ៍ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនមកប៉ុស្តិ៍ធ្វើការសាកសួរ។

​កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះជាច្រើនលើកមកហើយ៕

adverise with khmeread