ឃាត់បុរស៤នាក់ព្រួតវាយបុរសស្ត្រី២នាក់ឱ្យរបួស

កណ្ដាល​ ៖​ មា​ន ករណីប្រើអំពើ ហិង្សាដោយចេតនាកើតឡើង​ នាថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ៦និង៣០ នាទីយប់នៅ ចំណុច ក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឱ្យរបួស​ ត្រូវបានឃាត់ខ្លួន៤នាក់។

​ប៉ូលកសនិយាយថា ជនរងគ្រោះ ០២ នាក់គឺ១.ឈ្មោះ សុខ វ៉ែន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិត្រពាំងតុំ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចប្បន្នស្នាក់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង២.ឈ្មោះ គង់ សាម៉ន ភេទ ស្រី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។

​ចំណែក ជនសង្ស័យមានគ្នាប្រហែល ១០ នាក់ ឃាត់ខ្លួនបាន០៤ នាក់គឺ ១.ឈ្មោះ គឹម ចន្ទ័តាណា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន), ២.ឈ្មោះ ប៊ុន ចាន់ណាន់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន), ៣.ឈ្មោះ គន្ធ័ រតនា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន) និង៤.ឈ្មោះ ថៃ វណ្ណា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។

​ប៉ូលិសបន្តថា​ មុខពេលកើតហេតុក្រុមជនសង្ស័យមានគ្នាប្រហែល ១០ នាក់ បាននាំគ្នាមកអង្គុយផឹកស្រាបៀរនៅក្នុងកញ្ចុះក្បែរភ្នំ (តំបន់ទេសចរណ៍ក្រុមហ៊ុន7NG)។ ​បន្ទាប់មកឈ្មោះ គន្ធ រតនា បានបើករ៉ឺម៉ក់ម៉ូតូទៅប៉ះរ៉ឺម៉ក់ម៉ូតូជនរងគ្រោះដែលចតនៅក្បែរនោះ ភ្លាមនោះឈ្មោះ គឹម ចន្ទ័តាណា បានសុំទោសម្ចាស់រ៉ឺម៉កម៉ូតូ ដើម្បីបញ្ចប់រឿង ហើយក៏បែកចេញពីគ្នាអស់ទៅ​។

​បន្តិចក្រោយមកស្រាប់តែក្រុមជនសង្ស័យជាច្រើននាក់បាននាំគ្នាមកជេរប្រមាថ និងវាយមកលើជនរងគ្រោះ បណ្តាលឱ្យត្រូវឈ្មោះ សុខ វ៉ែន ត្រូវចំកញ្ចឹងក និងដើម
ទ្រូង ឃើញដូចនោះប្រពន្ធរបស់ឈ្មោះ សុខ វ៉ែន បានចូលទៅឃាត់ក៏ត្រូវក្រុមជនសង្ស័យវាយត្រូវចំក្បាល០១ដៃ។

​បន្ទាប់មកក្រុមសន្តិសុខក្រុមហ៊ុន 7NG ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន ០៤ នាក់ ប្រគល់ជូន អធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី៕

 

adverise with khmeread