adverise with khmeread 3172327300000578 0 image a 83 1456144972572

ដល់​ថ្នាក់​នេះហើយ​មានតែ​ប្រើពាក្យ "​ស៊ី​"! ហាង​មួយ​នៅ​ចិន​ចម្អិន​ត្រី​ទាំង​រស់​ទុកឱ្យ​ភ្ញៀវ​ស៊ី ហើយ​រឿង​បន្ទាប់​រឹតតែ​ភ្ញាក់ផ្អើល​

​    ​នេះ​គឺជា​ទិដ្ឋភាព​គួរឱ្យភ្ញាក់ផ្អើល​ពេលដែល​ត្រី​មួយ​ក្បាល​ចម្អិន​ដាក់​ចាន​មួយ​ហាក់​បាន​រស់​ឡើងវិញ​បន្ទាប់ពី​គេ​ចាក់​ស្រា​ចូល​មាត់​របស់​វា​។ 

​    ​វីដេអូ​ឃ្លី​ប ដែល​គេ​ជឿថា​បាន​ថត​នៅ​ប្រទេស​ចិន បង្ហាញ​ត្រី​មួយ​ក្បាល​ត្រូវបាន​គេ​ចៀរ​សាច់​ខ្នង​ជា​កង់ៗ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​ត្រី​នោះបាន​ងាប់​ហើយ​ឬក៏​អត់​នោះទេ​។ 

​    ​ត្រី​នេះ​មាន​សភាព​នឹងថ្កល់​មិន​កម្រើក​បន្តិច​ណា​ឡើយ​នៅពេល​អ្នក​ពិសា​អាហារ​ពេល​ល្ងាច​មួយរូប​បាន​ចាក់​ស្រា​មួយ​កូន​កែវ​ចូល​មាត់​វា មុនពេល​ត្រៀមខ្លួន​ស៊ី​ក្បាល​ត្រី​។ 

​    ​ភ្លាមនោះ​ត្រី​ក៏បាន​លេប​ក្អឿ​ក​ចូល​មាត់​របស់​វា ហើយ​បិទមាត់​របស់​វា​យ៉ាង​ណែន បន្ទាប់មក​ហារ​មាត់​ឡើងវិញ ហើយ​ទំនង​ដូច​បាន​លេប​ស្រា​នោះ​ចូល​ពោះ​របស់​វា​ទៅហើយ មុនពេល​ប្រែ​ទៅជា​សភាព​នឹងថ្កល់​ដូចដើម​វិញ​។ 

​    ​ចាប់តាំងពី​បានបង្ហាញ​នៅលើ​អន​ឡាញ​មក ខ្សែអាត់​វីដេអូ​នេះ​បាន​ញ៉ាំងឱ្យមាន​ការតស៊ូ​មតិ​គ្នា​យ៉ាង​ក្តៅស្លឹកត្រចៀក ដោយ​អ្នកបើក​មើល​វីដេអូ​ដែល​មានការ​ស្អប់ខ្ពើម​នឹង​អាហារ​នេះ​ជឿថា ត្រី​នេះ​នៅមាន​ជីវិត​នៅឡើយ​ទេ​។ 

​    ​ម្នាក់​ក្នុងចំណោម​នោះបាន​លើកឡើងថា ត្រី​នេះ​ត្រូវបាន​ចម្អិន​យក​ស្ទីល​តាម​ត្រី​យិន​យ៉ាង ដែល​គេ​និយម​រុំ​ក្បាល​ឱ្យ​ជិត​ជាមួយ​ក្រណាត់​សើម ហើយ​ចម្អិន​តួខ្លួន​ទាំង​រស់​។ 
​    ​
​    ​ការអនុវត្ត​បែបនេះ​ត្រូវបាន​ហាមឃាត់​ក្នុងប្រទេស​ជាច្រើន និង​បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​សកម្មជន​អង្គការ​ការពារ​សិទ្ធិ​សត្វ​ដោយសារតែ​ភាពឃោរឃៅ​ហួសប្រមាណ​របស់​ប្រភេទ​អាហារ​បែបនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់