ឆុតពេកចង់ខ្លាច! ជូនអំណោយដល់គេ កុំជូនរបស់ទាំងអស់នេះ ព្រោះនាំឱ្យអាប់រាសី រកស៊ីដាប ដល់អ្នកទទួល

នៅពេលនិយាយដល់រឿងជូនអំណោយឬកាដូដល់មនុស្សជាទីស្រឡាញ់ យើងមិនដែលនឹកគិតដល់ហុងស៊ុយហេងឬស៊យនោះទេ សំខាន់ឱ្យតែជាកាដូស្អាត ល្អ និងទំនងតែប៉ុណ្ណោះ។ ប៉ុន្តែលោកអ្នកនៅមិនទាន់ដឹងទេ ថា កាដូដែលយើងហុចឱ្យទៅមនុស្សជាទីស្រឡាញ់ គឺស្មើនឹងការហុចនូវសំណាង ឬ ស៊យ ដល់ពួកគេដោយមិនដឹងខ្លួន ព្រោះយើងមិនបានខ្វល់ពីហុងស៊ុយវត្ថុទាំងអស់នោះ។ 

* រឿងដែលគួរធ្វើ និង មិនគួរធ្វើ ពេលជូនកាដូ
ចៀសវាងដាច់ខាត ជូនកាដូ ជាកាបូបដៃ ឬ កូនកាបូបដាក់លុយទទេស្អាត ព្រោះវាមានន័យថា ខ្វះទ្រព្យសម្បត្តិ។ ជំនួសមកវិញ លោកអ្នកគួរស្វែងរកកាបូបពណ៌ក្រហម និង ដាក់លុយមួយចំនួនក្នុងនោះ ព្រោះនេះមានន័យថា អំណោយរបស់អ្នកគឺតែងតែបំពេញនូវសំណាងរឿងលុយកាក់សម្រាប់អ្នកទទួលកាដូជានិច្ច។ 

អ្នកគួរចៀសវាងទិញកាដូ ដែលមានរូបរាងស្រួចរលែម ឬ កាំបិត ព្រោះទាំងនេះជានិមិត្តរូបនៃការកាត់ផ្តាច់មិត្តភាព។ ប្រសិនបើអ្នកដាច់ខាតត្រូវតែជូនកាដូបែបនេះ គួរផ្តល់ជារូបភាពវត្ថុទាំងនោះជំនួសវិញ និង ត្រូវប្រាកដថា ទទួលបានកាក់មួយ ឬ លុយបន្តិចបន្តួច ពីអ្នកទទួលកាដូ ដើម្បីឱ្យមានន័យថា ពួកគេទិញវាពីអ្នក ដើម្បីស្តារទំនាក់ទំនងដែលដាច់ឱ្យជាប់ឡើងវិញ។

បើជូនកាដូជាផ្កាកូឡាប គួរដកបន្លាចេញឱ្យអស់សិន ដើម្បីឱ្យទំនាក់ទំនងមានភាពរលូន។ 

មួយវិញទៀត ហាមជូនកាដូជាផ្កាឬរុក្ខជាតិដាក់ផើងតូចៗលម្អក្នុងផ្ទះ ព្រោះវាតំណាងឱ្យការលូតលាស់ទ្រព្យសម្បត្តិយឺតយ៉ាវបំផុត។ 

* អំណោចទាំង ៨ ខាងក្រោមត្រូវបានចាត់ទុកជាអំណោយនាំមកនូវហុងស៊ុយហេងៗដល់អ្នកទទួល៖
១. រូបចម្លាក់អណ្តើក : ការពារផ្ទះសម្បែងជាមួយថាមពលមិនចេះរីងស្ងួតរបស់វា។
២. កូនឡានស្ទូច : តំណាងឱ្យអាយុវែង និង ភាពសុខដុម។
៣. រូបគំនូរដើមស្រល់ : តំណាងឱ្យភាពខ្លាំងក្លា និងអត់ធន់។
៤. រូបចម្លាក់នាគរាជ : នាំមកនូវសំណាងក្នុងអាជីពការងារ និង តំណែងក្នុងក្រុមហ៊ុន។ 
៥. ត្រីក្រឹមសម្បុរមាស : តំណាងឱ្យទ្រព្យសម្បត្តិ និង លុយកាក់។
៦. រូបចម្លាក់លោកតាកំប៉ោង : តំណាងឱ្យទ្រព្យសម្បត្តិ និង ភាពរីករាយ ហើយក៏ជួយឱ្យប្តីប្រពន្ធឆាប់មានកូនដែរ។ 
៧. រូបគំនូរទាមួយគូ : តំណាងឱ្យភាពសុខដុមក្នុងទំនាក់ទំនងស្នេហា។ 
៨. គោមពណ៌ក្រហម : ល្អសម្រាប់គូស្វាមីភរិយាថ្មីថ្មោង ព្រោះវានឹងនាំមកនូវសំណាងល្អ និង អាយុវែងដល់ប្តីប្រពន្ធ៕ 

adverise with khmeread