បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាស់អំពីកាហ្វេគីមីនៅ California ឥឡូវវេជ្ជបណ្ឌិតអង់គ្លេសម្នាក់ចេញមកបកស្រាយហើយថា គួរផឹកឬមិនផឹកកាហ្វេលីង

ចៅក្រមរដ្ឋ California ទើបតែសម្រេចថា ហាងលក់កាហ្វេទាំងអស់ត្រូវតែបិទនិមិត្តសញ្ញាព្រមានអំពីសារធាតុគីមីមួយ ដែលមាននៅក្នុងកាហ្វេរបស់ពួកគេ។

កាហ្វេក្លាយជាផ្នែកមួយនៃរបបអាហារមនុស្សរាប់សតវត្សរ៍ទៅហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានយល់ច្រឡំរវាងការព្រមានប្រឆាំងនឹងការផឹកលើសកម្រិត និងការផ្តល់ដំបូន្មានថាផឹកមួយពែងក្នុងមួយថ្ងៃ (ឬច្រើនជាងនេះ) ល្អសម្រាប់សុខភាព។

វេបសាយ Daily Mail បាននិយាយទៅកាន់អ្នកជំនាញម្នាក់ ដែលរៀបរាប់ថាតើ កាហ្វេអាចជួយ ឬក៏ធ្វើឱ្យខូចសុខភាព ហើយនិងមូលហេតុដែលអ្នកទំនងជាមិនអាចផឹកដល់កម្រិតកើតមហារីក។

នៅជុំវិញពិភពលោកមនុស្សផឹកកាហ្វេមានរហូតដល់ទៅ ២,២៥ ពាន់ពែងរៀងរាល់ថ្ងៃ ហើយកាហ្វេជារបស់មានតម្លៃបំផុតលេខ ២ ក្នុងពិភពលោក។

កាហ្វេ គឺជាប្រភេទគ្រាប់សណ្ដែកមួយ ដែលរកឃើញក្នុងផ្លែបឺរីក្រហម និងបឺរីជាច្រើនប្រភេទទៀត។ បើទោះជាគ្រាប់កាហ្វេឆៅមានសុវត្ថិភាពមិនបង្កមហារីក មានការសិក្សាជាច្រើនរកឃើញថា ពេលយកវាលីង ដើម្បីឱ្យក្លាយជាកាហ្វេមានរសជាតិ វាបែរជាបង្កើតបានជាសារធាតុគីមីបង្កមហារីកមួយហៅថា Acrylamide ទៅវិញ។

ហើយគីមីស្រដៀងនេះដែរ គឺគេប្រើវាដើម្បីបង្កើតប្លាស្ទិក ប៉ុន្ដែក្នុងករណីកាហ្វេ គីមីនេះកើតចេញពីគ្រាប់កាហ្វេដែលដុតកម្លោចក្តៅខ្លាំង។

យោងតាមការសិក្សារបស់ទីភ្នាក់ងារការពារបរិស្ថាន (EPA) របស់អង់គ្លេស អ្នកដែលអាចកើតមហារីកបាន ប្រសិនបើពួកគេ ផឹក ៤,៤ មិល្លីក្រាមនៃសារធាតុគីមីរៀងរាល់ថ្ងៃ។ ប៉ុន្ដែសារធាតុគីមីប៉ុនហ្នឹង គឺមិនច្រើនដូចកាហ្វេដែលមានផ្ទុកសារធាតុ Acrylamide នោះទេ។

វេជ្ជបណ្ឌិត Wilson បានសិក្សារវាងមហារីក និងសារធាតុ Acrylamide ដោយខ្លួនឯង ជាពិសេសរវាងកាហ្វេ និងមហារីក។ ការស្រាវជ្រាវរបស់គាត់រកឃើញភស្ដុតាងវិជ្ជមានច្រើនជាងអវិជ្ជមាន។

គាត់និយាយថា "វាពិតជាមានភស្ដុតាងដ៏ខ្លាំងក្លា ដែលថាកាហ្វេគឺជាប់ទាក់ទងនឹងការកាត់បន្ថយមហារីកថ្លើម និងអង់ស៊ីម"។

ជាអកុសល លោក Wilson រកឃើញថាការបរិភោគសារធាតុ Acrylamide គឺបង្កមហារីកក្រពេញអូវែល និងមហារីកច្រើនទៀត ដែលកាហ្វេមួយកែវរៀងរាល់ថ្ងៃ គឺមិនអាចជួយដល់សុខភាពបានឡើយ ដោយសារវត្តមានរបស់សារធាតុមួយនេះ៕

adverise with khmeread