វីវរហើយ! វីដេអូដែលលុបចោល និង វីដេអូទុកក្នុងទូរស័ព្ទមិនដែលបង្ហោះសោះ ឃើញនៅក្នុងទិន្នន័យស្តុកទុករបស់ហ្វេសប៊ុកដែរ

រលកនៃការរិះគន់ដ៏កាចសាហាវជុំវិញការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់របស់ហ្វេសប៊ុកហាក់បីដូចជាមិនស្រាកស្រាន្តឆាប់ៗនេះទេ។

រឿងចុងក្រោយដ៏គួរឱ្យរំខាននេះ គឺបណ្ដាញសង្គមយក្សហ្វេសប៊ុកបានរក្សាទុកទិន្នន័យវីដេអូរបស់អ្នកប្រើប្រាស់ បន្ទាប់ពីពួកគេគិតថា ពួកគេបានលុបវាចោលនៅលើបណ្ដាញសង្គមរួចហើយ។

អ្នកប្រើប្រាស់ជាច្រើនបានរកឃើញរឿងនេះ បន្ទាប់ពីដោនឡូតទិន្នទាំងមូលរបស់ខ្លួននៅលើហ្វេសប៊ុក។

បណ្ដាញសង្គមយក្សមួយនេះនៅតែបន្តលេចធ្លាយរឿងអាស្រូវទិន្នន័យដ៏ធំរបស់ខ្លួន បន្ទាប់ពីមានការលាតត្រដាងថា ទិន្នន័យមនុស្ស ៥០ លាននាក់ត្រូវបានគេតាមដានដោយមិនប្រាប់មុន។

អ្នកនាំពាក្យរបស់ហ្វេសប៊ុកម្នាក់ប្រាប់ទៅវេបសាយ New York Magazine ថា "យើងបានដឹងហើយថា នៅពេលទិន្នន័យរបស់ពួកគេដោនឡូតពី Download Your Information របស់ពួកយើង មនុស្សមួយចំនួនគឺនឹងឃើញវីដេអូចាស់ៗ ដែលមិនបង្ហាញនៅលើគណនីរបស់ពួកគេ"។

គាត់បន្ថែមថា "ហើយយើងកំពុងស៊ើបអង្កេតលើរឿងនេះផងដែរ"។

លើសពីនោះផងដែរមនុស្សជាច្រើនក៏បានឃើញវីដេអូជាច្រើន ដែលពួកគេមិនដែលផុសសោះនៅលើហ្វេសប៊ុក នៅពេលដោនឡូតទិន្នន័យទាំងមូលរបស់ពួកគេផងដែរ។ ហើយវា គឺជារឿងដ៏រន្ធត់មួយសម្រាប់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់៕

អានត៖ របៀបឆែកមើលទិន្នន័យរបស់យើង ដែល Facebook លួចយកទៅ

adverise with khmeread