adverise with khmeread 1

​តើ Juventus ឬក៏ Bayern Munich នឹង​ទទួល​ជ័យជម្នះ​យប់​នេះ​?

​នេះ​ជា​អ្វីដែល​ប្រិយមិត្ត​ចូលចិត្ត​មើល​បាល់ទាត់ Champions League ចង់បាន ខណៈដែល​ក្រុម​ខ្លាំង​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​ក្នុង​រាត្រី​នេះ​។​

Juventus និង Bayern Munich បានឈ្នះ​ពាន Serie A និង Bundesliga កាលពី​រដូវ​កាល​មុន​ហើយ​ពួកគេ​កំពុង​ស្ថិតនៅលើ​កំពូល​តារាង​ម្តងទៀត​ដូចគ្នា​ផងដែរ​។

​ក្រុម​ទាំងពីរ​មានរឿង​ពីរ​ខុសគ្នា ដោយសារតែ​វិធី​ដែល​ពួកគេ​ឡើង​ទៅលើ​កំពូល​តារាង​។ ក្រុម​សេះបង្កង់ Juventus បាន​ជួប​ការលំបាក​ដើមរដូវ​កាល​នេះ ដោយ​រកបាន​ត្រឹមតែ ៥ ពិន្ទុ​ប៉ុណ្ណោះ​ក្នុងជំនួប​ប្រាំមួយ​ប្រកួត​ដំបូង​។ កាលពី​ថ្ងៃទី ១៤ ខែ​នេះ ពួកគេ​បាន​បំបាក់​ក្រុម​កំពូល​តារាង Napoli ក្នុង​លទ្ធផល ១-០ ប៉ុន្តែ​ធ្វើបាន​ត្រឹម​សូន្យ​ស្មើ​កាលពី​សប្តាហ៍​មុន​ជាមួយ​ក្រុម Bologna តែ​ពួកគេ​បាន​ឡើង​ទៅលើ​កំពូល​តារាង​ដោយមាន ៥៨ ពិន្ទុ​ក្នុង​ដៃ​។​

​មិនតែប៉ុណ្ណោះ ពួកគេ​បានឈ្នះ ១៣ ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​ក​បូក​បញ្ចូល​ទាំង​ការប្រកួត​ខាប់ ដោយ​ក្នុងនោះ Juventus បាន​រក្សា​មិន​ឲ្យ​គេ​ស៊ុត​ចូលដល់​ទៅ​ប្រាំបី​ប្រកួត​។​

​ទម្រង់​លេង​នៅ Champions League ក៏​ល្អ​ផងដែរ​សម្រាប់​ពួកគេ ព្រោះ​សេះបង្កង់​បាន​រក្សា​មិន​ឲ្យ​គេ​ស៊ុត​ចូល​ក្នុងផ្ទះ​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ឈ្នះ​ទាំងពីរ​ជើង​ទៅលើ​ក្រុម Man City​។ ពួកគេ​ចាញ់​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​នៃ​ការប្រកួត​សរុប ៤៥ លើក​នៅ​តំបន់​អឺរ៉ុប ប៉ុន្តែ​ពីរ​ប្រកួត​ដែល​ចាញ់​នោះ​គឺ​ក្រោម​ថ្វី​ជើង Bayern Munich នេះឯង​។​

Bayern Munich មិន​ព្រួយបារម្ភ​ខ្លាច​គេ​តាម​ទាន់​នៅក្នុង​លី​ក​នោះទេ ព្រោះ​ពិន្ទុ​គឺ​ដាច់​ដូច​មេឃ​និង​ដី​ទៅហើយ​។ ពួកគេ​ប្រហែលជា​បាត់បង់​លោក Guardiola នៅ​ចុងរដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​គួរតែ​បញ្ចប់​រដូវ​កាល​ជាមួយ​ពានរង្វាន់​ផងដែរ​។​

​មានការ​រំពឹង​ជាច្រើន​ថា​ពួកគេ​នឹង​លើក​ពាន Champions League រដូវ​កាល​នេះ​ជាមួយ​គ្រាប់​បាល់​ដែល​រកបាន​ក្នុងការ​ប្រកួត​នេះ​គឺ​ដល់​ទៅ ១៩ គ្រាប់​រួចទៅហើយ ប៉ុន្តែ​ពួកគេ​ពិតជា​បាន​ចាញ់ Arsenal ២-០ ពិតមែន ដូច្នេះ Bayern Munich គឺអាច​បំបាក់​បាន​គ្រប់ពេល បើ​ហ៊ាន​តែ​ភ្លាត់ស្នៀត​តែ​បន្តិច​នោះ​។​

​ក្រុម​សេះបង្កង់ Juventus ពិត​ជាមាន​ខ្សែការពារ​ដ៏​រឹងមាំ​ពិតមែន ដូច្នេះ​ការប្រកួត​នេះ​យើង​គិតថា​ច្បាស់​ជា​តឹង​ជាក់​ជាមិនខាន​។​

​ការប្រកួត​ដ៏​អស្ចារ្យ​គឺ​នៅទីនេះ​ហើយ​! Juventus កំពុងស្ថិត​ក្នុង​ទម្រង់​លេង​កំពូល​បន្ទាប់ពី​ចាប់ផ្តើម​មិនសូវ​បានល្អ​នៅ​ដើមរដូវ​កាល រីឯ Bayern វិញ​នៅតែ​រក្សា​ជ័យជម្នះ​របស់ខ្លួន​ប៉ុន្តែ​ដូចដែល​យើង​ឃើញ Arsenal ដែលជា​ក្រុម​កំពូល​មួយ​ដែរនោះ អាច​បំបាក់​ពួកគេ​បានដែរ​។ Juventus តែងតែ​រក្សា​លទ្ធផល​មិន​លើសពី​ពីរ​គ្រាប់ និង​ធ្វើបាន Clean Sheet ដល់​ទៅ ៨ ប្រកួត​។ ដូច្នេះ​ទស្សនៈ​ខ្មែរ​រីដ​គឺ​រំពឹង​លទ្ធផល​នឹង​បញ្ចប់​ក្រោម ២ ១/២៕

ខាងក្រោមនេះជាស្ថិតិប្រាំប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនិងប្រវត្តិជួបគ្នា!

 

adverise with khmeread

មតិយោបល់