adverise with khmeread 1

Arsenal ទប់ MSN របស់ Barcelona ជាប់​ឬ​មិន​ជាប់​យប់​នេះ​?

    ​Arsenal សព្វថ្ងៃ​កំពុង​ដេញតាម​យក​លេខ​រៀងលេខ​មួយ​នៅ​ក្របខណ្ឌ Premier League ហើយ​ថ្មីៗ​នេះ​ទើប​ត្រឡប់មកផ្ទះ​វិញ​នៅ​ក្របខណ្ឌ FA CUP ដោយ​ស្មើ​ជាមួយនឹង Hull City​។ Arsenal មិនដែល​ចោល​នូវ​ម​ហិ​ច្ច​តា​ដណ្តើម​យកពាន Champion League ម្ដងណា​ឡើយ តែ​គ្រាន់តែ​ពួកគេ​មិនមាន​សំណាង​នឹង​លើក​ពាន​នេះ​។​

​    ​ក្រុម​កាំភ្លើង​ធំ​អាច​ថា​មាន​ទម្រង់​លេង​ល្អ​ក្នុងឆ្នាំនេះ ប៉ុន្ដែ​សួរថា​តើ​ពួកគេ​អាច​បំបាក់​ក្លឹប​អ្នកមាន​បុណ្យ Barcelona ក្នុង​ទឹកដី​ខ្លួន​បានទេ​នៅ​យប់​នេះ​? រដូវ​កាល​នេះ Arsenal បានបង្ហាញ​នូវ​គ្រាប់កាំភ្លើង​ធំៗ​របស់​ពួក​នៅក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយបាន​បំបាក់ Bayern Manich ក្នុង​លទ្ធផល ២-០ ក្នុង​ទឹកដី​ខ្លួនឯង ហើយ​ក៏បាន​បំបាក់​ក្រុម Dinamo Zagreb និង Olympiakos ផងដែរ​។ ប៉ុន្ដែ​មាន​គ្រាប់កាំភ្លើង​ខ្លះ​ក៏​ស្អុយ​ដែរ ដោយ Arsenal បាន​ចាញ់ Bayern Manich ក្នុង​លទ្ធផល​៥​ទល់នឹង​១​យ៉ាងធ្ងន់ធ្ងរ​។ ចំណុច​នេះ​អាច​និយាយបានថា ខ្សែការពារ Arsenal មិន​រឹងមាំ​នោះទេ​។​

​    ​ចំណែក Barcelona វិញ គឺ​ល្អ​ពេក​ហើយ​។ ក្រុម​អ្នកមាន​បុណ្យ​ត្រៀមខ្លួន​លើក​ពាន Champion League ម្ដងទៀត​នៅ​រដូវ​កាល​នេះ​។ ក្រុម​មួយ​នេះ​មិនមាន​កង្វល់​នៅ LaLiga នោះទេ ព្រោះ​ដាច់​៦​ពិន្ទុ​ពី​ក្រុម​នៅ​លំដាប់​លេខ​ពីរ​ទៅហើយ​។ ហើយ Barcelona មាន​ខ្សែប្រយុទ្ធ​បី​ដែលមាន​ទម្រង់​លេង​មិនចេះ​ងាប់ក្រឡា គឺ Suarez, Messi, Neymar ជាពិសេស Suarez ល្អ​ជាងគេ​ដោយ​ឆ្នាំ​២០១៦​នេះ​ទទួលបាន​គ្រាប់ Hat-tricks ដល់​ទៅ​បី​ដង​រួចមកហើយ​។​

​    ​ខណៈ Barcelona មាន​ខ្សែប្រយុទ្ធ​អ​ឆ្ឆ​រិ​យៈ​បីនាក់ ចំណែក Arsenal វិញ​មាន​ប្រព័ន្ធ​ការពារ​ផុយរលួយ ដូច្នេះ​មិនមាន​អ្វី​ជា​កង្វល់​ក្នុងការ​ទស្សន៍ទាយ​នោះទេ​។​

​    ​ទស្សនៈ Khmeread យក Barcelona និង ក្រុម​ទាំងពីរ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នាច្រើន យក Over៕​

ខាងក្រោមនេះជាស្ថិតិប្រាំប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនិងប្រវត្តិជួបគ្នា!

adverise with khmeread

មតិយោបល់