ហ៊ានធ្វើតេស្តទេ? App ថ្មីនេះអាចវាស់ដឹងថាមនុស្សនឹងស្លាប់នៅអាយុប៉ុន្មាន ក្នុងរយៈពេលតែជាង ៣០ ថ្ងៃដឹងលទ្ធផល

ការទស្សន៍ទាយការស្លាប់បានក្លាយជាចំណាប់អារម្មណ៍មួយក្នុងពេលបច្ចុប្បន្ន ហើយឥឡូវមានកម្មវិធីថ្មីមួយនឹងប្រាប់អ្នកថាតើអ្នកនឹងស្លាប់នៅពេលណា ត្រឹមតែ ៣៦,៥ ថ្ងៃប៉ុណ្ណោះ។

អ្នកជំនាញរុស្ស៊ីជាច្រើនបានរចនាកម្មវិធីដោនឡូតដោយមិនគិតថ្លៃហៅថា Gero ដែលប្រើបច្ចេកវិជ្ជា AI ដើម្បីវិភាគសកម្មភាពពីទូរស័ព្ទរបស់អ្នកដើម្បីកំណត់ថាតើអ្នកសល់ជីវិត ឬអាយុប៉ុន្មានទៀត។

នៅពេលការរួមបញ្ចូលគ្នាជាមួយនឹងទិន្នន័យថតចម្លងចេញពីនាឡិកាដៃឆ្លាត (Smart Watch) កម្មវិធីនេះរឹតតែទស្សន៍ទាយច្បាស់បន្ថែមទៀត។

អាយុរបស់អ្នកនឹងកាន់តែថយចុះ ប្រសិនបើអ្នកមិនរក្សាសុខភាពរបស់អ្នកឱ្យបានល្អជាប្រចាំនោះទេ។

ដោយឡែកកម្មវិធីនេះ គឺរកឃើញដោយក្រុមស្រាវជ្រាវនៅវិទ្យាស្ថានមូស្គូផ្នែករូបវិទ្យា និងបច្ចេកវិជ្ជា។

កម្មវិធី Gero បច្ចុប្បន្នអាចដោនឡូតបានតែនៅលើ iPhone ប៉ុណ្ណោះ ហើយវាវាស់វែងអាយុកាលមនុស្សដោយផ្អែកលើភាពស្វាហាប់នៃរាងកាយមនុស្ស។

ឧ. ប្រសិនបើកម្មវិធីនេះបង្ហាញពិន្ទុ ៦៩,២ ឬ ៧០ ភាគរយ នោះបានន័យថា លោកអ្នកអាចនឹងស្លាប់មុនអាយុ ៧០៕

adverise with khmeread